Wednesday, February 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការបន្តឈ្លានពានរបស់ថៃមកលើកម្ពុជានឹងធ្លាក់ចុះក្នុងប្រវត្តិសាស្ត្រ ជាសកម្មភាពដ៏អាក្រក់បំផុតមួយរបស់ប្រទេសមួយក្នុងតំបន់

ភ្នំពេញ ៖ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Reuters របស់អង់គ្លេសនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីក្រុងវ៉ាស៊ីនតោន នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា “កងកម្លាំងថៃនៅបន្តកាន់កាប់យ៉ាងជ្រៅនៅតំបន់ជាច្រើនក្នុងទឹកដីកម្ពុជា លើសពីការទាមទារជាឯកតោភាគីរបស់ប្រទេសថៃអំពីខ្សែព្រំដែន ដែលជាការរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់យើង”។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងប្រាប់ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅប្រទេសកម្ពុជាថា “យោធាថៃបានរាយលួសបន្លា និងដាក់កុងតឺន័រចូលជ្រៅក្នុងទឹកដីកម្ពុជា ជុំវិញភូមិខ្មែរចំនួនប្រាំមួយក្នុងខេត្តបន្ទាយមានជ័យ និងរារាំងអ្នកភូមិចំនួន ១១.២៥០ នាក់មិនឲ្យវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញ” ។

លោក Meng Bill អ្នកសង្កេតការណ៍នយោបាយនៅអាស៊ីអាគ្នេយ៍បាននិយាយថា “ប្រទេសថៃបានបំផ្លាញមុខមាត់ និងសុខដុមរមនារបស់អាស៊ាន ដោយបង្កើតភាពតានតឹងនៅក្នុងគ្រួសារអាស៊ាន។” លោកបានបន្ថែមថា ការបន្តឈ្លានពានរបស់ថៃមកលើកម្ពុជានឹងធ្លាក់ចុះក្នុងប្រវត្តិសាស្ត្រ ជាសកម្មភាពដ៏អាក្រក់បំផុតមួយរបស់ប្រទេសមួយក្នុងតំបន់”៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×