Wednesday, February 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាតកម្មដ៏សាហាវ ប្អូនប្រុសកាប់បងស្រីនិងក្មួយបង្កើតបណ្ដាលឲ្យស្លាប់បាត់បង់ជីវិត នៅស្រុក ត្រាំកក់ ខេត្តតាកែវ

ខេត្តតាកែវ ÷ ប្រភពពីសាច់ញាតិសព បានឲ្យដឹងថា មានករណីបុរសម្នាក់ បានយកពូថៅកា.ប់ទៅលើបងស្រីបង្កើត និងក្មួយប្រុសបង្កើតខ្លួនឯងបណ្ដាលឲ្យស្លាប់ទាំង២នាក់ម្ដាយកូន បង្កឲ្យមានការភ្ញាក់ផ្អើល យ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច កាលពីយប់ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៦ កន្លងទៅនេះ បន្ទាប់ពីមានករណីឃាតកម្ម ដ៏រន្ធត់មួយបានកើតឡើង ស្ថិតនៅភូមិត្រាវអែម ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។

យោងតាមប្រភពព័ត៌មានពីសាច់ញាតិ គ្រួសារសព បានប្រាប់ឲ្យដឹង នៅព្រឹកថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២៦នេះថា ជនដៃដល់ដែលបានកាប់ទៅលើ ម្ដាយកូន២នាក់ បណ្ដាយឲ្យស្លាប់នេះ ត្រូវជាប្អូនប្រុសបង្កើត បានប្រើប្រាស់ពូថៅដៃ កាប់ទៅលើបងស្រីបង្កើត និងក្មួយប្រុសរបស់ខ្លួនឯង បណ្ដាលឱ្យស្លាប់ទាំង២នាក់ម្ដាយកូន យ៉ាងអាណោចអាធ័មបំផុត មូលហេតុ ការស្អប់ និងធ្លាប់មានទំនាស់ពាក្យសំដីបន្តិចបន្តួច ហើយជនដៃដល់ធ្លាប់ បោកទូរស័ព្ទដៃបងស្រីចោលទៀតផង។ ក្រោយពេលធ្វើសកម្មភាពរួច ជនដៃដល់ បានជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុតែម្ដង។

យោងតាមការបញ្ជាក់បន្ថែមពីសាច់ញាតិគ្រួសារសព ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ បានចុះមក ធ្វើការត្រួតពិនិត្យនិងធ្វើកុសលវិច្ច័យរួចរាល់ហើយ ទើបអនុញ្ញាតឲ្យលើកសុខដាក់លើគ្រែ ដើម្បីតម្កល់ធ្វើបុណ្យតាមប្រពៃណីខ្មែរ និងកំពុងតាមកំណត់មុខសញ្ញាជនដៃដល់ ដើម្បីយកមកធ្វើការអនុវត្តតាមមតិវិធីច្បាប់។

ស្ថានភាពបច្ចុប្បន្ន៖ សពទាំង២នាក់ម្ដាយកូន ត្រូវបានសាច់ញាតិ រៀបចំធ្វើបុណ្យតាមប្រពៃណី ។ ឥឡូវនេះឃាតករឈ្មោះ ប៉ាង សុបិន ដែលជាជនដៃដល់ កំពុងតែរត់គេចខ្លួន ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×