ភ្នំពេញ ៖ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានមានប្រសាសន៍ថា : ខ្ញុំទទួលបានរូបថតមួយសន្លឹកដែល
ឯកឧត្តមលី សៀវឡុង អតីតនាយករដ្ឋមន្ត្រីសង្ហបុរីបង្ហោះរំលឹកខួប១០ឆ្នាំនៃការប្រជុំអាស៊ាន-អាមេរិក(17.2.2016.17.2.2026)
ដែលអតីតប្រធានាធិបតីអាមេរិកបារ៉ាក់ អូបាម៉ាធ្វើជាម្ចាស់ផ្ទះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា ” ខ្ញុំនៅចាំបានថាពេលនោះឯកឧត្តម លី សៀវឡុងជាអ្នកថតនិងបង្ហោះលើគណនីFacebook របស់គាត់។
និយាយតាមត្រង់ពេលនោះមេដឹកនាំអាស៊ានពិតជាមានការស្រឡាញ់រាប់អានគ្នាខ្លាំងណាស់។
ក្នុងចំណោមនាយករដ្ឋមន្ត្រីទាំង៤នាក់នេះខ្ញុំមានអាយុតិចជាងគេនិងឯកឧត្តមថោង លន់(ឡាវ)អាយុច្រើនជាងគេ។
សូមផ្តាំសួរសុខទុក្ខថ្នាក់ដឹកនាំទាំង៣រូបនិងសូមអរគុណឯកឧត្តមលី សៀវឡុងដែលបានចែករំលែករូបថតនេះដល់ពួកយើង”៕ រក្សាសិទ្ធដោយ៖សុទ្ធលី




