Thursday, February 19, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាវាទេសចរណ៍ខ្នាតយក្សសញ្ជាតិ MARSHALL ISLANDS ឈ្មោះថា SEVEN SEAS EXPLORER មានភ្ញៀវទេសចរ និងនាវិកសរុបជាង ១,២០០ នាក់បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព

ក្រុងព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅចំពោះការចូលចតនៃនាវាទេសចរណ៍ដ៏ប្រណីតមួយគ្រឿងឈ្មោះ SEVEN SEAS EXPLORER សញ្ជាតិ MARSHALL ISLAND។

ការទទួលស្វាគមន៍នេះ ត្រូវបានដឹកនាំដោយ លោក សាមុត សុធារិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ តំណាងឱ្យរដ្ឋបាលខេត្ត ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់លើផ្នែកសន្តិសុខ និងសុវត្ថិភាពជូនដល់ភ្ញៀវទេសចរអន្តរជាតិ។
នាវាមានប្រវែងបណ្ដោយ ២២៣.៧៤ ម៉ែត្រ, ទទឹង ៣១.០០ ម៉ែត្រ និងជម្រៅទឹក ៧.០០ ម៉ែត្រ។
ភ្ញៀវទេសចរសរុប៖ ៧៣០ នាក់ (ស្រី ៣៧៤ នាក់) មាន ២៤ សញ្ជាតិ។

សញ្ជាតិដែលមានចំនួនច្រើនជាងគេ៖ ជនជាតិអាមេរិក (USA) ចំនួន ៥៤១ នាក់។
នាវិកសរុប៖ ៥៤៦ នាក់ (ស្រី ១៣៨ នាក់) មាន ៤០ សញ្ជាតិ។
ធ្វើដំណើរ ចាកចេញពីប្រទេសថៃ និងបន្តដំណើរឆ្ពោះទៅកាន់ប្រទេសវៀតណាម។
ក្រៅពីការដើរកម្សាន្តនៅក្នុងក្រុងព្រះសីហនុ ក៏មានការសម្របសម្រួលសម្រាប់ ភ្ញៀវបន្តដំណើរកម្សាន្តទៅកាន់ខេត្តសៀមរាប ចំនួន ៦៣ នាក់ ដើម្បីទស្សនាប្រាសាទអង្គរវត្ត និងចាកចេញតាមច្រកអាកាសយានដ្ឋានអន្តរជាតិសៀមរាប។

ការចូលចតនៃនាវាទេសចរណ៍ខ្នាតធំជាបន្តបន្ទាប់នេះ គឺជាការបង្ហាញទៅកាន់ពិភពលោកថា កម្ពុជាគឺជាគោលដៅទេសចរណ៍ប្រកបដោយ “សុវត្ថិភាព និងភាពទាក់ទាញបំផុត” ដែលជួយជំរុញសេដ្ឋកិច្ច និងវិស័យទេសចរណ៍ក្នុងខេត្តព្រះសីហនុឱ្យកាន់តែរីកចម្រើន៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×