រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១៩ ខែកុម្ភៈ គ.ស.២០២៦ អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) សូមជម្រាបជូនព័ត៌មានដល់សាធារណជនជាតិ និងអន្តរជាតិ ឱ្យបានជ្រាបថា គណៈកម្មការគ្រប់គ្រងល្បែង ពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានសម្រេចព្យួរអាជ្ញាបណ្ណកាស៊ីណូលេខ ០៦២ គ.ល.ក ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ដែលផ្តល់ជូនក្រុមហ៊ុន ហ្សូ ចេង ខេ.ភី ហូលថេល ឯ.ក ដែលមានកាស៊ីណូឈ្មោះ កាស៊ីណូ ខ្ញុំ ស្ថិតនៅឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត តាមរយៈសេចក្ដីសម្រេចលេខ ០០២ គ.ល.ក.សសរ ចុះថ្ងៃទី១៣ ខែកុម្ភៈ គ.ស.២០២៦ និងដកហូតអាជ្ញាបណ្ណកាស៊ីណូចំនួន ៥ ដូចខាងក្រោម៖
១. អាជ្ញាបណ្ណកាស៊ីណូលេខ ២០៨ គ.ល.ក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ដែលផ្តល់ ជូនក្រុមហ៊ុន ហ្គោលដេន ហ្វ័រឈួន រីហ្សត វើលដ៍ ឯ.ក ដែលមានកាស៊ីណូឈ្មោះ កាស៊ីណូ ហ្គោលដេន ហ្វ័រឈួន រីហ្សត វើលដ៍ ស្ថិតនៅភូមិព្រែកប៉ឹង សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល តាមរយៈ សេចក្តីសម្រេចលេខ ០០៥ គ.ល.ក.សសរ ចុះថ្ងៃទី១៣ ខែកុម្ភៈ គ.ស.២០២៦។
២. អាជ្ញាបណ្ណកាស៊ីណូលេខ ០៤៣ គ.ល.ក ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ដែលផ្តល់ជូន ក្រុមហ៊ុន ជីន ប៉ី គ្រុប ឯ.ក ដែលមានកាស៊ីណូឈ្មោះ ជីន ប៉ី គ្រុប ស្ថិតនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ តាមរយៈសេចក្ដីសម្រេចលេខ ០០៦ គ.ល.ក.សសរ ចុះថ្ងៃទី១៣ ខែកុម្ភៈ គ.ស.២០២៦។
៣. អាជ្ញាបណ្ណកាស៊ីណូលេខ ០៤៤ គ.ល.ក ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ដែលផ្តល់ ជូនក្រុមហ៊ុន ខេមបូឌាន ហេង ស៊ីន រៀល អ៊ីស្ទើត ឯ.ក ដែលមានកាស៊ីណូឈ្មោះ ជីន ប៉ី ស្ថិតនៅសង្កាត់ លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ តាមរយៈសេចក្តីសម្រេចលេខ ០០៧ គ.ល.ក.សសរ ចុះថ្ងៃទី១៣ ខែកុម្ភៈ គ.ស.២០២៦។
៤. អាជ្ញាបណ្ណកាស៊ីណូលេខ ០៦៣ គ.ល.ក ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ដែលផ្តល់ ជូនក្រុមហ៊ុន ជី.ស៊ី មេឌា ឯ.ក ដែលមានកាស៊ីណូឈ្មោះ ជី.ស៊ី កាស៊ីណូ ស្ថិតនៅផ្លូវលេខ១០៣ ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ តាមរយៈសេចក្ដីសម្រេចលេខ ០០៨ គ.ល.ក.សសរ ចុះ ថ្ងៃទី១៣ ខែកុម្ភៈ គ.ស.២០២៦។
៥. អាជ្ញាបណ្ណកាស៊ីណូលេខ ២០៧ គ.ល.ក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ដែលផ្តល់ ជូនក្រុមហ៊ុន ជី.ស៊ី មេឌា ឯ.ក ដែលមានកាស៊ីណូឈ្មោះ កាស៊ីណូ ជីន ប៉ី បួន ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ តាមរយៈសេចក្ដីសម្រេចលេខ ០០៩ គ.ល.ក.សសរ ចុះថ្ងៃទី១៣ ខែកុម្ភៈគ.ស.២០២៦៕ រក្សាសិទ្ធដោយ៖សុទ្ធលី






