អាមេរិក ៖ ប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាព (The Board of Peace) បានចាប់ផ្តើមហើយ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅឯវិទ្យាស្ថានសន្តិភាពសហរដ្ឋអាម៉េរិក។ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កំពុងមានវត្តមាននៅក្នុងកិច្ចប្រជុំ តបតាមការអញ្ជើញរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ។ លោក Trump បានប្រកាសថា ខ្លួននឹងដោះស្រាយបញ្ហាសន្តិភាពសកល ។
បើតាមសំណេររបស់ឯកឧត្តមនេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅលើបណ្តាញសង្គមហ្វេសប៊ុកបានឲ្យដឹងថា តាមការអញ្ជើញរបស់ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមប្រជុំលើកដំបូង«ក្រុមប្រឹក្សាសន្តិភាព» របស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំនាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក។ មេដឹកនាំនិងតំណាងប្រជាជាតិជាច្រើនប្រទេសបានចូលរួមប្រជុំ។ ក្នុងឱកាសនៃកិច្ចប្រជុំលើកដំបូងនេះ ប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជា និងថៃ បានរំឭកពី«ជម្លោះព្រំដែនរវាងកម្ពុជានិងថៃ»ដែលនាំឱ្យមានការប្រយុទ្ធគ្នាខ្លាំង។ នៅក្នុងកិច្ចសម្ភាសផ្តាច់មុខជាមួយទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងប្រាប់ពិភពលោកថា«យោធាថៃបានឈ្លានពានកាន់កាប់ទឹកដីកម្ពុជាជាច្រើនកន្លែង ក្រោយបទឈប់បាញ់»៕ រក្សាសិទ្ធដោយ៖សុទ្ធលី










