Friday, February 20, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិធីបើកពិព័រណ៍ពាណិជ្ជកម្មផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដើម្បីបង្ហាញពីផលិតផល និងបញ្ជ្រាបចំណេះដឹងពីច្បាប់ចរាចរណ៍ ការប្រើប្រាស់ផ្លូវល្បឿនលឿន និងបង្ហាញពីមុខងារនៃតំបន់សេវាកម្មផ្លូវល្បឿនលឿន

ព្រះសីហនុ៖ នាថ្ងៃសុក្រ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ស៊ឹង សុគង់ អនុរដ្ឋលេខាធិការ ក្នុងនាមឯកឧត្តម សួង ហេង រដ្ឋលេខាធិការ ក្រសួងសាធារណការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមពិធីបើកដំណើរការពិព័រណ៍ពាណិជ្ជកម្មផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងតំណាងក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុផងដែរ។

ពិព័រណ៍ពាណិជ្ជកម្មនេះ មានគោលបំណងដើម្បីបញ្ជ្រាបចំណេះដឹងពីច្បាប់ចរាចរណ៍ និងការប្រើប្រាស់ផ្លូវ ដល់អ្នកប្រើប្រាស់ផ្លូវល្បឿនលឿនឱ្យបើកបររមានការប្រុងប្រយ័ត្ន និងការប្រើប្រាស់ផ្លូវគោរពតាមគោលការណ៍ណែនាំ ឱ្យបានត្រឹមត្រូវ ក៏ដូចជាបង្ហាញអំពីផលិតផលជាតិ និងអន្ដរជាតិដែលមានគុណភាពខ្ពស់ និងការផ្តល់ជូនពិសេសៗរបស់ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ព្រមទាំងការលើកកម្ពស់វិស័យទេសចរណ៍ ផលិតផលក្នុងស្រុកឱ្យកាន់តែទូលំទូលាយផងដែរ។

ស្តង់ពិព័រណ៍ប្រវែងប្រមាណ ១០០ម៉ែត្រ ដែលមានដាក់តាំងបង្ហាញផលិតផលជាច្រើនប្រភេទរួមមានរថយន្ត គ្រឿងបន្លាស់រថយន្ត អាហារ ភេសជ្ជៈ សេវាកម្មនានា និងវត្ថុអនុស្សាវរីយ៍ច្នៃប្រឌិតបែបវប្បធម៌ខ្មែរ ប្រែក្លាយតំបន់សេវាកម្ម មានមុខងារពេញលេញសម្រាប់ការធ្វើដំណើរ។

សូមជម្រាបជូនថា «ពិព័រណ៍ពាណិជ្ជកម្មផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ» មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២០-២២ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ៩:០០ព្រឹក-៥:០០ល្ងាច នៅតំបន់សេវាកម្មកំពង់សីលាគីឡូម៉ែត្រ១០៩ ទិសដៅភ្នំពេញ-ក្រុងព្រះសីហនុ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×