ខេត្តសៀមរាប៖ កាលពីវេលាម៉ោង ១៩ និង៥០នាទី ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ មានករណីហិង្សា កើតឡើងនៅចំណុចក្រោយផ្សារលើធំថ្មី ស្ថិតភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ បង្កឡើងដោយជនសង្ស័យចំនួន ០១នាក់ ឈ្មោះ ឱម សុវឌ្ឍនា ភេទប្រុស អាយុ ៣៥ឆ្នាំ បានធ្វើសកម្មភាពយកពូថៅកាប់ទៅលើជនរងគ្រោះជាអ្នកដឹកម្ហូបអាហារ តែមិនបណ្ដាយឱ្យមានគ្រោះថ្នាក់ទេ។ ភ្លាមៗ ផងដែរ ប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ បានរាយការណ៍ទៅ លេខទូរស័ព្ទបន្ទាន់ (Hotline) 1296 របស់កងរាជអាវុធហត្ថខេត្តសៀមរាប ដើម្បីសុំកិច្ចអន្តរាគមន៍។
បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងអាវុធហត្ថក្រុងសៀមរាប សហការជាមួយកម្លាំងការិយាល័យជំនាញ បានចេញអន្តរាគមន៍ ឃាត់ខ្លួនមនុស្ស០៣នាក់ ក្នុងនោះមាន ០២នាក់ មានសភាពស្រវឹងស្រាខ្លាំងដែលស្គាល់ជនបង្កខាងលើបានមករារាំងសមត្ថកិច្ចមិនឱ្យឃាត់ខ្លួនជនសង្ស័យ ពេលនោះសមត្ថកិច្ចក៏បានឃាត់ខ្លួនយកមកការិយាល័យទាំង០២ ដើម្បីសាកសួរ ។
ព្រមទាំងដកហូតវត្ថុតាង នៅកន្លែងកើតហេតុ មានពូថៅ ០១ដើម បញ្ជូនទៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ដសៀមរាប ដើម្បីអនុវត្ដន៍តាមនីតិវិធី។ ជនសង្ស័យឈ្មោះ ឱម សុវឌ្ឍនា ត្រូវបានធ្វើតេស្តទឹកមូត្រ រកឃើញមានសារធាតុញៀន
ក្រោមពីមានការសាកសួរនិងចុះទៅបំភ្លឺ ការរិយាល័យព្រហ្មទណ្ឌ បានកំណត់ឈ្មោះ ឱមសុវឌ្ឍនា ជាជនដៃដល់ត្រូវបានកសាងសំណុំបញ្ជូនចំពោះទៅសាលាដំបូងខេត្ត ចំណែក០២នាក់ ទៀតក្រោយពីសួរនាំមិនជាប់ពាក់ព័ន្ធករណីខាងលើបានធ្វើកិច្ចសន្យានិងអប់រំអោយវិលត្រឡប់ទៅលំនៅដ្ឋានវិញ៕រក្សាសិទ្ធដោយ៖សុទ្ធលី






