Monday, February 23, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារជាតិ សម្រេចដកហូតអាជ្ញាបណ្ណ ធនាគារផេនដា ខម​មើស​លប៊ែង ម.ក លែងឱ្យប្រតិបត្តិការអាជីវកម្ម

ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានចេញសេចក្តីជូនដំណឹងថ្មីមួយ ដោយប្រកាសការដាក់ធនាគារ ផេនដា ខមមើសល ប៊ែង ម.ក ក្នុងការអភិបាលបណ្ដោះអាសន្ន។

ធនាគារជាតិ បានឲ្យដឹងថា ចំពោះអតិថិជនដែលមានប្រាក់បញ្ញើនៅ ធនាគារ ផេនដា ត្រូវរៀបចំឯកសារដើម្បីដកប្រាក់បញ្ញើ ដែលនឹងមានការចាត់ចែងជូនទៅតាមលំដាប់អាទិភាពស្របតាមច្បាប់។ ចំពោះអ្នកខ្ចីប្រាក់ពី ធនាគារ ផេនដា គឺ ត្រូវបន្តបំពេញកាតព្វកិច្ចដែលមានជាប្រក្រតី។

ធនាគារជាតិនៃកម្ពុជា បានសម្រេចដកហូតអាជ្ញាបណ្ណធនាគារផេនដា ខម​មើស​លប៊ែង ម.ក លែងឱ្យប្រតិបត្តិការអាជីវកម្មទៀតហើយ។ ការសម្រេចបានធ្វើឡើង​តាមរយៈសេចក្តីប្រកាសកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦កន្លងទៅនេះ។

ទន្ទឹមនឹងការដកហូតអាជ្ញាបណ្ណរបស់ធនាគារផេនដាហើយនោះ ធនាគារជាតិនៃកម្ពុជា បានសម្រេចឱ្យក្រុមហ៊ុន ម៉ូរីស៊ុនកាក់ អិមខេអេ ជាអ្នកជម្រះបញ្ជីឱ្យធនាគារផេនដា ក្រោមការត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជា។

សូមបញ្ជាក់ថា ធនាគារផេនដា បានបើកដំណើរការអាជីវកម្មជាផ្លូវការកាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០។ ការសម្រេចដកហូតអាជ្ញាបណ្ណដោយធនាគារជាតិនៃកម្ពុជា​នាពេល​នេះ មិនទាន់បានបញ្ជាក់ពីមូលហេតុនៅឡើយនោះទេ។

សូមបញ្ជាក់ថា ធនាគារ ផេនដា បានទទួលអាជ្ញាបណ្ណជាធនាគារពាណិជ្ជនាឆ្នាំ២០១៩ និងមានទំហំទ្រព្យសកម្មប្រមាណ ៧៧៦ លានដុល្លារអាមេរិក ឥណទាន ប្រមាណ ៥៣៦ លានដុល្លារអាមេរិក ប្រាក់បញ្ញើប្រមាណ ៥០២ លានដុល្លារអាមេរិក និងទំហំទីផ្សារ ស្មើនឹង ០,៧៧% នៃប្រព័ន្ធធនាគារ គិតត្រឹមដំណាច់ឆ្នាំ២០២៥៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×