Friday, March 6, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រោះតែជំនឿថាចេះអំពើអាបធ្មប់ ជនសង្ស័យម្នាក់ប្រើកាំបិតផ្គាក់ ដេញកាប់សម្លាប់ស្រ្តីជនរងគ្រោះម្នាក់

កំពង់ស្ពឺ: ជនសង្ស័យម្នាក់បានសារភាពថា ពិតជាបានប្រើកាំបិតផ្គាក់ ដេញកាប់សម្លាប់ស្រ្តីជនរងគ្រោះម្នាក់ ដោយចោទប្រកាន់ថាចេះអំពើអាបធ្មប់ កាលពីថ្ងៃទី០៤.ខែមីនា.ឆ្នាំ២០២៦វេលាម៉ោ២០និង៣០នាទី នៅលើផ្លូវលំ ភូមិព្រៃស្យា ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ករណីឃាតតម្មដោយគិតជាមុន បង្កដោយជនសង្ស័យឈ្មោះស៊ុន សុភ័ក្រ ប្រើកាំបិតផ្កាក់ ។ សពជនរងគ្រោះឈ្មោះពៅ ឃន ភេទស្រីអាយុ៥៦ឆ្នាំ លំនៅភូមិព្រៃស្យា ឃុំសែនដី ស្រុកសំរោងទង ។

ករណីនេះតាមការបំភ្លឺពីឈ្មោះសឿន ខុម ភេទប្រុសអាយុ៥៤ឆ្នាំ(ជាប្តី) បានឲ្យដឹងថា: មុនពេលកើតហេតុ រូបខ្លួនបានចូលងូតទឹក នៅក្រោយផ្ទះ ឯប្រពន្ធអង្គុយលើគ្រែក្រោមផ្ទះមើលទូរស័ព្ទ បន្តិចក្រោយមកបានឮសម្លេងប្រពន្ធស្រែកអូយៗ ខ្ញុំ
បើកបន្ទប់ទឹកចេញមកមើល ឃើញជនសង្ស័យម្នាក់ភេទប្រុស ស្លៀកខោខូវប៊ូយ ពាក់អាវក្រណាត់ដៃវែង ពណ៌រាងក្រហម កាន់កាំបិតផ្គាក់ដេញកាប់ប្រពន្ធខ្ញុំ រូបខ្ញុំបានចេញទៅជួយ ហើយប្រពន្ធបានរត់ទៅផ្ទះកូនស្រី ជាប់ខាងជើងគ្នាឲ្យ ជួយតែផ្ទះជាប់សោរបងខាងក្នុង ពេលនោះខ្ញុំចាប់ដៃជនសង្ស័យ តែវាគ្រវាស់របូតដៃវិញ ហើយវាបានដេញកាប់ប្រពន្ធខ្ញុំ ដល់ផ្លូវលំមុខផ្ទះជាច្រើនកាំបិត បណ្តាលឲ្យស្លាប់ផ្កាប់មុខលើដី ។ បន្ទាប់មកជន
សង្ស័យបានរត់គេចខ្លួនបាត់ ។

តាមការពិនិត្យសាកសព មានស្លាកស្នាម:កាប់ចិញ្ច្រាំលើ ក ក្បាល លើដៃទាំងសងខាង និងដាច់កដៃងខាងស្តាំ ។
សន្និដ្ឋាន: ជាករណីគំនុំ ។

នៅថ្ងៃទី០៥.ខែមីនា.ឆ្នាំ២០២៦វេលាម៉ោង១៣និង៣០នាទី អនុវត្តតាមបញ្ជាដឹកនាំ ឯកឧត្តមប្រធាននាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ លោកស្នងការនគរបាលខេត្តកំពង់ស្ពឺ និងការសម្របសម្រួលពីឯកឧត្តម ព្រះរាជអាជ្ញា នគរបាលខេត្តកំពង់ស្ពឹ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យឈ្មោះស៊ុន សុភ័ក្រ ហៅឈីង ភេទប្រុសអាយុ២៨ឆ្នាំលំនៅភូមិព្រៃស្យា ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មុខរបរ បើកបររថយន្ត ។ សមត្ថកិច្ចបាននាំទៅដកហូតវត្ថុតាង កាំបិតផ្គាក់១ អាវ ១ខោ ១(ជាវត្ថុតាងធ្វើសកម្មភាព)។

ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រើកាំបិតផ្គាក់ សម្លាប់ជនរងគ្រោះដោយចោទប្រកាន់ថាចេះអំពើអាបធ្មប់ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×