ប្រទេសស្វ៊ីស ៖ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដឹកនាំប្រតិភូអន្តរស្ថាប័នកម្ពុជា ជួបពិភាក្សាការងារជាមួយលោក Rory Mungoven ប្រធានការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក។ កិច្ចជំនួបនេះបានប្រព្រឹត្តទៅនៅវិមាន Palais des Nations នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។
ក្នុងឱកាសនោះ ឯកឧត្តម កែវ រ៉េមី បានប្រាប់អំពីស្ថានភាពជាក់ស្តែងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ព្រមទាំងផលប៉ះពាល់ដល់សិទ្ធិមនុស្ស។ ជាមួយគ្នានេះ ភាគីទាំងពីរបានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី






