» អ្នកធ្វើការងាររដ្ឋ ឬឯកជន៖ កិច្ចការងារទាំងឡាយដំណើរការទៅដោយរលូន ប៉ុន្តែអាចនឹងមានការងារខ្លះដែលទាមទារឱ្យលោកអ្នកប្រើប្រាស់ការគិតឱ្យបានស៊ីជម្រៅ។ បើមានបញ្ហាជាមួយមិត្តរួមការងារ គួរប្រើពាក្យសម្តីទន់ភ្លន់ដើម្បីផ្សះផ្សា នោះអ្វីៗនឹងត្រឡប់មកល្អប្រសើរវិញ។
- អ្នកប្រកបរបររកស៊ីជួញដូរ៖ ការជួញដូរមានភាពរស់រវើកគួរសម លាភសក្ការៈហូរចូលមកតាមធម្មតា។ បើលោកអ្នកមានគម្រោងចង់ផ្លាស់ប្តូរមុខរបរ ឬបន្ថែមមុខទំនិញថ្មីៗ ថ្ងៃនេះជាឱកាសល្អក្នុងការចាប់ផ្តើម។


