» អ្នកធ្វើការងាររដ្ឋ ឬឯកជន៖ ការងារហាក់មានសម្ពាធបន្តិចបន្តួច ឬមានកិច្ចការងារច្រើនដែលត្រូវដោះស្រាយភ្លាមៗ។ គួរចៀសវាងការទាស់សម្ដីជាមួយអ្នករួមការងារ និងគួរស្ដាប់មតិយោបល់ជុំវិញខ្លួនឱ្យបានច្រើន ដើម្បីបង្ការកំហុសឆ្គង។
» អ្នកប្រកបរបររកស៊ីជួញដូរ៖ ការរកស៊ីមានភាពរស់រវើកជាធម្មតា លាភសក្ការៈហូរចូលមកតាមសន្សឹមៗ។ បើមានគម្រោងចង់បោះទុនធំ គួរពិចារណាឱ្យបានច្បាស់លាស់ជាមុនសិន ឬរង់ចាំឱកាសល្អបន្តិចទៀតទើបជាការប្រសើរ។


