» អ្នកធ្វើការងាររដ្ឋ ឬឯកជន៖ កិច្ចការងារទាំងឡាយដំណើរការទៅដោយរលូនខ្លាំង។ អ្នកអាចនឹងទទួលបានការសរសើរ ឬការលើកទឹកចិត្តពីថ្នាក់លើចំពោះស្នាដៃដែលអ្នកបានខិតខំកន្លងមក។ បើមានគម្រោងចង់ផ្លាស់ប្តូរការងារ ឬស្នើសុំអ្វីមួយ ថ្ងៃនេះជាឱកាសមាសប្រាក់សម្រាប់អ្នក។
» អ្នកប្រកបរបររកស៊ីជួញដូរ៖ ការជួញដូរមានភាពកាក់កបខ្លាំង អតិថិជនចាស់ៗនឹងត្រឡប់មកវិញ ហើយទំនាក់ទំនងថ្មីៗនឹងនាំមកនូវប្រាក់ចំណេញលើសពីការរំពឹងទុក។ បើលោកអ្នកចង់បោះទុនវិនិយោគបន្ថែម នឹងទទួលបានផលល្អជាទីគាប់ចិត្ត។


