» អ្នកធ្វេីកា៖ ចំពោះអ្នកប្រកបការងាររដ្ឋ និងឯកជន ទទួលបានការទុកចិត្តខ្ពស់ពីថ្នាក់លើ។ បើមានការប្រឡងប្រជែង ឬការដាក់ដេញថ្លៃគម្រោងផ្សេងៗ លោកអ្នកមានសង្ឃឹមឈ្នះច្រើន។ គំនិតច្នៃប្រឌិតរបស់លោកអ្នកក្នុងថ្ងៃនេះ នឹងត្រូវបានគេទទួលស្គាល់ និងឱ្យតម្លៃ។
» អ្នករកស៊ីជួញដូរ៖ មុខរបរមានភាពកាក់កប និងរលូនល្អ។ បើលោកអ្នកចង់បើកហាងថ្មី ឬផ្លាស់ប្តូរទីកន្លែងលក់ដូរក្នុងថ្ងៃនេះ គឺជាឱកាសមាស។ អតិថិជននឹងនាំគ្នាមកគាំទ្រយ៉ាងច្រើនកុះករ ហើយប្រាក់ចំណេញក៏កើនឡើងគួរឱ្យកត់សម្គាល់។


