ក្នុងថ្ងៃនេះលោកអ្នកទទួលបានការជួយជ្រោមជ្រែងពីមនុស្សជុំវិញខ្លួន។ បើមានគម្រោងចង់ដាក់ចេញនូវយុទ្ធសាស្ត្រថ្មី ឬចរចាការងារសំខាន់ៗ គឺជាពេលវេលាដ៏ស័ក្តិសមបំផុត ព្រោះពាក្យសម្ដីមានអំណាច និងមានអ្នកជឿជាក់ច្រើន។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញ គឺមានអតិថិជនចេញចូលមិនដាច់ ហើយអាចនឹងទទួលបានម៉ូយដុំធំដែលនាំមកនូវផលចំណេញខ្ពស់។


