អ្នកធ្វើការងារ៖ ការងារដែលធ្លាប់តែស្មុគស្មាញនឹងត្រូវដោះស្រាយបានយ៉ាងរលូន។ លោកអ្នកអាចនឹងត្រូវគេប្រគល់តួនាទី ឬភារកិច្ចសំខាន់ៗឱ្យធ្វើ ដែលនេះជាឱកាសមាសក្នុងការបង្ហាញសមត្ថភាពដើម្បីដំឡើងតំណែង ឬប្រាក់ខែ។
អ្នករកស៊ីជួញដូរ៖ ជាថ្ងៃលាភជ័យ អតិថិជនចាស់ៗនាំទាំងម៉ូយថ្មីៗមកឱ្យ ធ្វើឱ្យការដោះដូរទំនិញមានភាពរស់រវើកខ្លាំង។ បើមានការចរចាដេញថ្លៃ ឬចុះកិច្ចសន្យាណាមួយ នឹងទទួលបានផលចំណេញខ្ពស់។


