អ្នកធ្វើការងារ៖ ភារកិច្ចប្រចាំថ្ងៃអាចនឹងមានការកើនឡើង ឬត្រូវដោះស្រាយការងារចាស់ៗដែលនៅសេសសល់។ ចូលប្រុងប្រយ័ត្នលើរឿងឯកសារ កិច្ចសន្យា ឬការប្រាស្រ័យទាក់ទងជាមួយមិត្តរួមការងារ។ មុននឹងសម្រេចចិត្ត ឬចុះហត្ថលេខាលើអ្វីមួយ ត្រូវពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ។
អ្នករកស៊ីជួញដូរ៖ ការរកស៊ីទទួលបានផលកម្រៃសមល្មមសម្រាប់ទប់ទល់ការចំណាយ។ ថ្ងៃនេះមិនទាន់ជាឱកាសល្អក្នុងការបោះទុនធំ ឬពង្រីកមុខរបរក្នុងហានិភ័យខ្ពស់នោះទេ គួររក្សាលំនឹងអាជីវកម្មចាស់ឱ្យមានស្ថេរភាពសិន។


