ថ្ងៃសៅរ៍ ១៤កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ទេសាភិបាល និងគណ:ប្រតិភូធនាគារកណ្ដាលហ្វ្រង់កូហ្វូន ចំនួន២៦ប្រទេស មកពី អឺរ៉ុប មជ្ឈឹមបូព៌ា និងអាស៊ី រួមអមដំណេីរដោយលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលទស្សនារមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ដោយទទួលការស្វាគមន៍ពី ឯកឧត្ដម ផាន់ ណាឌី អគ្គនាយកអាជ្ញាធរជាតិសំបូរព្រៃគុក និងថ្នាក់ដឹកនាំជំនាញពាក់ព័ន្ធជាច្រើនរូប។
ដំណើរទស្សនកិច្ចនេះ មានគោលបំណងដើម្បីស្វែងយល់អំពីកិច្ចអភិរក្ស ការងារជួសជុល នៅប្រាសាទសំខាន់ៗរួមមាន ប្រាសាទជ្រៃ ក្រុមប្រាសាទសំបូរ ក្រុមប្រាសាទយាយព័ន្ធ និងក្រុមប្រាសាទតោ នៃរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក។រក្សាសិទ្ធដោយ៖សុទ្ធលី










