Wednesday, June 3, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាសីឆ្នាំ ឆ្លូវ ថ្ងៃទី៣ខែមិថុនាឆ្នាំ២០២៦

អ្នកប្រកបការងាររាជការ ឬក្រុមហ៊ុន៖ កិច្ចការងារប្រចាំថ្ងៃដំណើរការទៅតាមទម្លាប់ធម្មតា។ គួរយកចិត្តទុកដាក់ខ្ពស់លើការផ្ទៀងផ្ទាត់ឯកសារ ឬទិន្នន័យផ្សេងៗ ព្រោះអាចមានការភាន់ច្រឡំដោយអចេតនា។ ចូលចៀសវាងការចូលរួមក្នុងរឿងចចាមអារ៉ាម ឬការនិយាយដើមគ្នានៅកន្លែងធ្វើការ។

អ្នកប្រកបរបររកស៊ីជួញដូរ៖ ការជួញដូរហាក់មានភាពស្ងប់ស្ងាត់បន្តិច ប៉ុន្តែក៏មិនដល់ថ្នាក់ខាតបង់នោះដែរ គឺទទួលបានផលចំណេញល្មមសមគួរអាចទប់ទល់បាន។ ថ្ងៃនេះមិនទាន់ជាឱកាសល្អក្នុងការបណ្តាក់ទុនធំ ឬពង្រីកមុខរបរថ្មីភ្លាមៗនោះទេ គួររង់ចាំមើលស្ថានការណ៍មួយរយៈសិន។

×