Wednesday, June 3, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាសីឆ្នាំថោះ ថ្ងៃទី៣ខែមិថុនាឆ្នាំ២០២៦

អ្នកប្រកបការងាររាជការ ឬក្រុមហ៊ុន៖ ដំណើរការការងារមានភាពរលូនល្អណាស់។ គំនិត ឬយោបល់របស់អ្នកដែលបានលេីកឡើង នឹងត្រូវបានថ្នាក់លើ និងមិត្តរួមការងារទទួលស្គាល់ និងគាំទ្រ។ បើមានការប្រឡងប្រជែង ឬការណាត់ជួបពិភាក្សាការងារសំខាន់ នឹងទទួលបានលទ្ធផលជាទីគាប់ចិត្ត។

អ្នកប្រកបរបររកស៊ីជួញដូរ៖ ជាថ្ងៃឱកាសមាសក្នុងការរកប្រាក់ចំណូល។ មុខរបរជួញដូរមានភាពកាក់កប មានអតិថិជនចាស់ថ្មីមកគាំទ្រមិនដាច់។ លោកអ្នកអាចពង្រីកមុខរបរ ឬបណ្តាក់ទុនបន្ថែមបាន ព្រោះហុចផលចំណេញមកវិញខ្ពស់។

×