ជិត១ឆ្នាំក្រោយចាកចេញពីសេតវិមាន អតីតប្រធានាធិបតីអាមេរិក Barack Obama នោសប្តាហ៍នេះ បានចាប់ផ្តើមដំណើរទស្សនកិច្ចនៅទ្វីអាស៊ី ហើយលោកនឹងជួបប្រមុខរដ្ឋមួយចំនួនក្នុងនោះក៏មានប្រធានរដ្ឋចិន លោកស៊ី ជិនពៀន។
កាសែត SCMP ឲ្យដឹងថា អតីប្រធានាធិបតីអាមេរិក Obama កាលពីថ្ងៃទី 29/11 ម្សិលមិញនេះបានចាប់ផ្តើមដំណើរទស្សនកិច្ចទ្វីបអាស៊ីអូសបន្លាយរយៈពេល ៣ថ្ងៃ។ វិលត្រឡប់មកអាស៊ីលើកនេះ លោក Obama មានគំរោងជួបសន្ទនានឹងប្រធានរដ្ឋចិន ស៊ី ជិនពៀន បន្ទាប់ពីលោកថ្លែងសុន្ទរកថា នៅទស្សនកិច្ចពាណិជ្ជកម្មមួយ។
ជំនួបលោក Obama និងលោក ស៊ី ជិនពៀន នឹងជជែកគ្នាពីសេដ្ឋកិច្ចពិភពលោក ការប្រែប្រួលធាតុអាកាស និងបញ្ហាដទៃទៀតជាច្រើន។
បញ្ចប់ដំណើរទស្សនកិច្ចនៅចិន លោក Obama នឹងទៅកាន់ឥណ្ឌា ហើយជួបជាមួយនាយករដ្ឋមន្ត្រីប្រទេសនេះ លោក Narendra Modi នៅរដ្ឋធានី New Delhi ។
បញ្ចប់ដំណើរនេះលោក Obama នឹងទៅកាន់បារាំង ហើយក៏នឹងថ្លែងសុន្ទរកថា មួយនៅព្រឹត្តិការណ៍មួយចំនួននាប្រទេសបារាំង។ តាមជំនួយការរបស់លោកនោះ លោក Obama ក៏អាចមានជំនួបជាមួយប្រធានាធិបតីថ្មីរបស់បារាំងលោក Emmanuel Macron ។
ជាធម្មតាជាប្រធានាធិបតីអាមេរិកពេលបញ្ចប់អាណត្តិរបស់ខ្លួន តែងដើម្បីទស្សនៈកិច្ចនៅបរទេស ដើម្បីប្រមូលវិភាគទានរក្សាទុកកេរដំណែលរបស់ពួកគេ។
ប៉ុន្តែចំពោះករណីលោក Obama ហាក់មានភាពចម្លែកលើសពីនេះ។ វាជារឿងប្រមុខរដ្ឋនៃប្រទេសខាងលើអាច ចង់ពឹងពាក់អតីត ៖ ប្រធានាធិបតីអាមេរិករូបនេះជួយ “បកស្រាយ និងពន្យល់” ពីទិសដៅឆ្ពោះទៅរបស់ប្រទេសអាមេរិក នាពេលបច្ចុប្បន្ននេះ។
ជំនួយការនានារបស់លោក Obama បានបដិសេធពុំប្រាប់ថា លើលោក Obama អាចទាក់ទងជាមួយសេតវិមាន មុនដំណើរទស្សនៈកិច្ចដែរឬទេ? ពួកគេគ្រាន់តែឆ្លើយតបយ៉ាងខ្លីថា ពួកគេបានទំនាក់ទំនងជាមួយស្ថានទូតអាមេរិកនៅប្រទេស ដែលលោក Obama នឹងមានឥទ្ធិពលនៅទីនោះ៕ ដោយ ៖ អាទិត្យ