សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ ប៉ុន្តែការទាមទារនេះគឺមានផ្លូវពីរតែប៉ុណ្ណោះ គឺទី១ គឺប្រើប្រាស់កម្លាំងយោធា និងទី២ គឺចរចាដោយសន្តិវិធី។
សម្តេចបន្តទៀតថា កម្ពុជាពុំមែនមានន័យថា គ្មានសមត្ថភាពវាយដណ្តើម យកដីមកវិញនោះទេ ប៉ុន្តែបើយើងវាយមុន ដើម្បីដណ្តើមយកមកវិញនោះ គឺគេនឹងចោទកម្ពុជាបំពាននឹងកិច្ចព្រមព្រៀងបទឈប់បាញ់ ដូច្នេះកម្ពុជាត្រូវតែអត់ធ្មត់ ដើម្បីចរចាដោយសន្តិវិធី។ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃបានឈ្លានពានយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ។ វាយយកមកបានហើយ ក៏មិនអាចឈរជើងបានដែរ គឺវានឹងត្រូវវាយទៅវាយមក ដូចហ្គាហ្សា និងអ៊ីស្រាអែល និងប្រទេសខ្លះទៀត ដែលនឹងក្លាយជាជម្លោះតពូជ ពង្ស ជំនាន់ ជាក់ជាមិនខាន។
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានថ្លែងសុំទោសជាសាធារណៈចំពោះបងប្អូនប្រជាពលរដ្ឋ នូវអ្វីដែលសម្តេចតេជោ បានទទួលស្គាល់ថា «ការមិនបានត្រៀមខ្លួនសម្រាប់សង្គ្រាម ដោយសារតែទុកចិត្តគេពេក» កាលពីអណត្តិដែលសម្តេចតេជោ នៅកាន់តំណែងជានាយករដ្ឋមន្ត្រី។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋភៀសសឹក នៅមណ្ឌលបណ្តោះអាសន្ន ស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
នាឱកាសនោះផងដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងបន្តថា «ក្នុងនាមជានាយករដ្ឋមន្ត្រីកាលណោះ គឺមិនដែលនឹកស្មានថានឹងមានសង្គ្រាមឈ្លានពានណាមួយកើតឡើងរាលដាលពាសពេញព្រំដែននោះទេ និងដោយសារតែការជឿជាក់លើភាគីម្ខាងទៀតពេក ក៏បានសម្រេចចិត្តមិនយកថវិកាជាតិទៅទិញគ្រឿងសព្វាវុធនោះទេ ប៉ុន្តែបានបង្វែរថវិកាទាំងនោះទៅអភិវឌ្ឍលើវិស័យសង្គមកិច្ច សុខាភិបាល និងការអប់រំវិញ ដូចនេះសព្វាវុធមិនគ្រប់គ្រាន់ពេលនេះ មិនមែនជាកំហុសនាយករដ្ឋមន្ត្រីបច្ចុប្បន្នឡើយ»៕
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ពីគោលជំហ៊ររបស់រាជរដ្ឋាភិដែលជ្រើសយកការដោះស្រាយដោយសន្តិវិធីរវាងភាគីទាំង២ និងផ្តាំទៅក្រុមជ្រុលនិយមក្រៅស្រុកដែលទាមទារញ៉ុះញ៉ុងអោយរាជរដ្ឋាភិបាលប្រើកំលាំងវាយដណ្តើមយកមកវិញ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ទៅកាន់មន្ត្រីថ្នាក់ក្រោមដែលយកដីទៅចាក់បិទច្រកទ្វាព្រុំដែននៅឯសំពៅលូន សម្តេចបញ្ជាក់ថាទង្វើនេះជាទង្វើបង្កហេតុ។
សម្តេច ហ៊ុន សែន ថ្លែងបញ្ជាក់ទៅកាន់អ្នកដែរចង់អោយរាជរដ្ឋាភិបាលប្រើកំលាំងប្រដាប់អាវុធដើម្បីវាយយកទីតាំងដែលថៃកំពុងគ្រប់គ្រងត្រឡប់មកវិញ។ រក្សាសិទ្ធដោយ៖សុទ្ធលី













