ភ្នំពេញ៖អនុវត្តតាមការណែចុះណែនាំ និងធ្វើ កំណត់ហេតុដល់នាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅនេះ លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល រួមជាមួយលោក គាត រង្សី ប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញ បានចូលរួមជាមួយក្រុមការងារ នៃក្រសួងបរិស្ថាន ចុះណែនាំ និងធ្វើ កំណត់ហេតុដល់ក្រុមហ៊ុន ជុង ហេង ហ្វើថឹឡាយហ្សឺ ខូអិលធីឌី ដែលផលិតជីកសិកម្ម បង្កឱ្យមានក្លិនប៉ះពាល់ ដល់បរិស្ថាន និងបងប្អូនប្រជាពលរដ្ឋរស់នៅជុំវិញ ស្ថិតនៅភូមិត្រពាំងក្រសាំង សង្កាត់បឹងធំ ខណ្ឌកំបូល។
នេះបើតាមលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញឱ្យដឹងនារសៀលថ្ងៃទី៩ខែមិថុនា ឆ្នាំ ២០២៦នេះ។
លោកស្រីបន្តថា៖ជាលទ្ធផលក្រុមការងារបានដាក់ចេញនូវវិធានការចំពោះក្រុមហ៊ុនដូចខាងក្រោម៖១ ម្ចាស់ក្រុមហ៊ុនគួរផ្លាស់ប្តូរទីតាំងថ្មីដែលមិនបង្កផលប៉ះពាល់ក្លិនស្អុយដល់បងប្អូនរស់នៅក្បែរខាង។២ ត្រូវធ្វើការទប់ស្កាត់សំណល់រាវ មិនឲ្យហូរចូលដីស្រែប្រជាពលរដ្ឋបន្តទៀតឡើយ។៣ត្រូវបញ្ឈប់នាំចូលសំណល់ទាំងអស់មកធ្វើអាជីវកម្មជាបន្តទៀត និងត្រូវធ្វើការប្រមូលសម្អាតសំណល់ទាំងអស់ដែលបានចាក់នៅក្រៅទីតាំងឱ្យបានរួចរាល់ក្នុងរយៈពេល២សប្តាហ៍ គិតចាប់ពីថ្ងៃក្រុមការងារចុះពិនិត្យ នេះតទៅ។ ៤ ចំពោះសំណល់ដែលស្ថិតនៅក្នុងទីតាំងស្រាប់ត្រូវប្រមូលទុកដាក់ នៅក្នុងរោងត្រឹមត្រូវអំឡុងពេល២សប្តាហ៏ ដើម្បីបញ្ជៀសបញ្ហាក្លិនស្អុយប៉ះពាល់ដល់ ប្រជាពលរដ្ឋ ប្រជាពលរដ្ឋ។៥ ម្ចាស់ក្រុមហ៊ុនត្រូវទទួលខុសត្រូវផ្តល់ជាសំណងដល់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដីស្រែដែល មិនអាចបង្កបង្កើនផលបាន។៥ ក្នុងករណីក្រុមហ៊ុនអាចបើកដំណើរការអាជីវកម្មឡើងវិញ ត្រូវស្នើសុំលិខិតអនុញ្ញាតិពីស្ថាប័នមានសមត្ថកិច្ច និងត្រូវមានការចុះត្រួតពិនិត្យ វាយតម្លៃលើការអនុញ្ញាតិជាមុនសិនទើបអាចដំណើរការឡើងវិញបាន។
លោកស្រីអ្នកនាំពាក្យបានបន្ថែមថា៖ជាចុងក្រោយក្រុមការងារបានណែនាំឱ្យម្ចាស់ក្រុមហ៊ុនត្រូវរៀបចំរបាយការណ៍វាយតម្លៃផលប៉ះពាល់បរិស្ថាន ឬកិច្ចសន្យាការពារបរិស្ថានទៅតាមគោលការណ៍ច្បាប់ជាធរមាន៕ រក្សាសិទ្ធដោយ៖សុទ្ធលី



















