ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងសមត្ថកិច្ចបង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀន ៣៧កញ្ចប់ធំ

កាលពីយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង២១:២០នាទីយប់ ស្ថិតនៅចំណុចកន្ទុយកោះហឹប ភូមិកោះហឹប ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ក្រុមល្បាតសន្តិសុខផ្ទៃទឹក (កម្លាំងស្នាក់ការសន្តិសុខលេខ៧៤៧ នៃកងរាជអាវុធហត្ថខេត្ត ឧទ្យាននុរក្សតំបន់រ៉ាមសារ នៃមន្ទីរបរិស្ថានខេត្ត ប្រជាការពារ សហគមន៍នេសាទកោះព្នៅ) បានសហការបង្ក្រាបករណីដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន ដោយបានចាប់យកនូវវត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ទឹកកក) ចំនួន ៣៧កញ្ចប់។

បច្ចុប្បន្នក្រោមការសម្របសម្រួលនីតិវិធីពីអយ្យការអមសាលាដំបូងខេត្ត កម្លាំងជំនាញកំពុងបន្តសហការស្រាវជ្រាវរកអ្នកពាក់ព័ន្ធ ដើម្បីអនុវត្តនីតិវិធីច្បាប់ជាធរមាន។ រក្សាសិទ្ធិដោយ CEN