ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថៅកែហាងលក់គ្រឿងទេស ភេសជ្ជៈ និង អង្ករ ម្នាក់ នៅទីក្រុងបាវិត ត្រូវបានឃាតករប្លន់សម្លាប់យ៉ាងអណោចអធ័ម និង ប្លន់យកទ្រព្យសម្បត្តិ

ខេត្តស្វាយរៀង: ថៅកែហាងលក់គ្រឿងទេស ភេសជ្ជៈ និង អង្ករ ម្នាក់ រស់នៅ ក្នុងសង្កាត់បាវិត ក្រុងបាវិត ត្រូវបានក្រុមជនសង្ស័យ (ចោរ)ប្រដាប់អាវុធមួយ ក្រុម ប្លន់ និង បាញ់ ប្រហារ បណ្ដាលឱ្យស្លាប់ យ៉ាងអាណោចអាធ័ម បំផុត នៅក្នុងហាងលក់ដូរ របស់គាត់ ហើយ ជនសង្ស័យ បានប្លន់យក ទ្រព្យសម្បត្តិ របស់គាត់ ខ្ទិច គ្មានសល់។

អំពីឃាតកម្មនេះ បានកើតឡើង នៅក្នុងហាងលក់ដូររបស់ ជនរងគ្រោះ ដែលមានទីតាំង ស្ថិតនៅ តាមដងផ្លូវជាតិលេខ១ ក្បែរធនាគារមួយកន្លែង ស្ថិតនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង វេលាម៉ោងប្រមាណ៨ និង ៣០ នាទីយប់។

សមត្ថកិច្ចនគរបាលជំនាញ បានឱ្យដឹងថា: ជនរងគ្រោះ មានឈ្មោះ សំ ហាក់ ភេទ ប្រុស មុខរបរជាពាណិជ្ជករ និង ជាម្ចាស់ហាងលក់គ្រឿងទេស ភេសជ្ជៈនិង អង្ករដែលមានស្លាកយីហោ«សំ ហាក់» រស់នៅ ក្នុងចំណុចកើតហេតុ ខាងលើ។

យោងតាមប្រជាពលរដ្ឋដែលរស់នៅជិតទីតាំងកើតហេតុបានឲ្យដឹងថា: មុនពេលកើតហេតុ, គេឮសូរ សម្លេង ផ្ទុះ អាវុធ ចំនួន ពីរ គ្រាប់ នៅក្នុងផ្ទះរបស់ជនរងគ្រោះ។

បន្ទាប់ពីផ្ទុះអាវុធ, គេសង្កេតឃើញ ជនសង្ស័យចំនួន ពី ៤ ទៅ ៥ នាក់ បានជិះម៉ូតូ ចេញពី ហាងរបស់ជនរងគ្រោះ និង ជិះ ម៉ូតូគេចខ្លួន បាត់ស្រមោល ទាំងយប់។

បន្ទាប់ពី ក្រុមជនសង្ស័យ ចាកចេញពី កន្លែងកើតហេតុ, ប្រជាពលរដ្ឋ ដែលបានឃើញ ព្រឹត្តិការណ៍ ( អ្នកជិតខាង) ក៏ បានរាយការណ៍ ទៅ កាន់ អាជ្ញាធរមូលដ្ឋាន ដើម្បីសុំ អន្តរាគមន៍។

សមត្ថកិច្ចនគរបាលជំនាញ បានបញ្ជាក់ថា: រហូតដល់ថ្ងៃ ទី ៨ ខែ កក្កដា ឆ្នាំ ២០២៦ នេះ សមត្ថកិច្ច មិនទាន់ដឹង អំពី អត្តសញ្ញាណរបស់ ជនសង្ស័យ ឬ ឃាត់ខ្លួន ពួកគេ បាន នៅឡើយទេ។

ឥឡូវនេះ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្ត កំពុងធ្វើការស្រាវជ្រាវ ដើម្បីស្វែងរក ចាប់ខ្លួន ក្រុមជនសង្ស័យ ផ្តន្ទាទោស តាមច្បាប់ជាធរមាន៕រក្សាសិទ្ធិដោយ CEN