ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាលាដំបូងខេត្តកណ្តាល បានចេញដីកាកោះហៅលោក គុយ វ៉ាត ថៅកែ Park Cafe និងលោក ស៊ិន ស៊ីថា តំណាងក្រុមហ៊ុន «ហ្វ័ររ៉េស ហាម៉ូនី ឯ.ក» តាមបណ្តឹងរបស់ធនាគារវីង ឲ្យចូលទៅបំភ្លឺ ពាក់ព័ន្ធរឿងលុយ

សាលាដំបូងខេត្តកណ្តាល បានចេញដីកាកោះហៅលោក គុយ វ៉ាត ថៅកែ Park Cafe និងលោក ស៊ិន ស៊ីថា តំណាងក្រុមហ៊ុន «ហ្វ័ររ៉េស ហាម៉ូនី ឯ.ក» តាមបណ្តឹងរបស់ធនាគារវីង (Wing Bank) ឲ្យចូលទៅបំភ្លឺនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ២៖៣០នាទីរសៀល ពាក់ព័ន្ធរឿងលុយ។

តាមដីកាកោះហៅរបស់លោក ឡូញ សុខខា ចៅក្រមសាលាដំបូងខេត្តកណ្តាល កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ បានបញ្ជាក់ថា ក្រុមហ៊ុន «ហ្វ័ររ៉េស ហាម៉ូនី ឯ.ក» ដែលមានទីស្នាក់ការចុះបញ្ជីនៅផ្ទះលេខ៥០ ផ្លូវលេខ ៥១៦ កែងផ្លូវលេខ៣៣៥ ភូមិ៦ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវបង្ហាញខ្លួននៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ២ និង៣០ នាទីរសៀល។ សំណុំរឿងរដ្ឋប្បវេណីនេះ មានកម្មវត្ថុទាមទារប្រាក់ ដោយមានធនាគារ វីង (ខេមបូឌា) ម.ក ជាដើមចោទ។

ចំណែកឯចុងចម្លើយវិញ រួមមាន៖ លោក សុទ្ធ សាងបុណ្យ ភេទប្រុស កើតឆ្នាំ១៩៧៣, ក្រុមហ៊ុន ហ្វ័ររ៉េស ហាម៉ូនី ឯ.ក តំណាងដោយលោក អ៊ុន ស៊ីថា និងលោក គុយ វ៉ាត ភេទប្រុស។ការកោះហៅនេះ គឺជាផ្នែកមួយនៃនីតិវិធីតុលាការ ដើម្បីប្រមូលព័ត៌មាន និងស្តាប់ការបំភ្លឺពីភាគីពាក់ព័ន្ធ មុននឹងឈានទៅដល់ការទាញហេតុផល និងប្រកាសសាលក្រម៕រក្សាសិទ្ធិដោយ ៖សុទ្ធលី