ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង

នាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរដែនដី និងអង្គបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា (មណ្ឌលភូមិភាគទី៨) នៅខេត្តស្ទឹងត្រែង ដោយមានអ្នកចូលរួមសរុបចំនួន៦០៦នាក់។

គោលបំណងសំខាន់នៃការចុះជួបសំណេះសំណាលនាពេលនេះ ធ្វើឡើងដើម្បីពង្រឹងគណនេយ្យភាពរវាងព្រឹទ្ធសភា និងអង្គបោះឆ្នោត ធានាឱ្យបាននូវតម្លាភាព ព្រមទាំងជំរុញប្រសិទ្ធភាពការងារនៅតាមមូលដ្ឋានឱ្យកាន់តែរឹងមាំទ្វេឡើង។

នេះជាលើកទី១៩ហើយ ដែលសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះជួបផ្ទាល់ជាមួយអាជ្ញាធរមូលដ្ឋាន គិតចាប់តាំងពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ មក។ គិតមកទល់ពេលនេះ សម្តេចតេជោ បានអញ្ជើញទៅដល់បណ្តារាជធានី-ខេត្តចំនួន១៩ រួចមកហើយ រួមមាន៖ ខេត្តកំពង់ចាម, ខេត្តត្បូងឃ្មុំ, ខេត្តកណ្តាល, រាជធានីភ្នំពេញ, ខេត្តកំពង់ស្ពឺ, ខេត្តតាកែវ, ខេត្តកំពត, ខេត្តកែប, ខេត្តស្វាយរៀង, ខេត្តព្រៃវែង, ខេត្តកំពង់ឆ្នាំង, ខេត្តពោធិ៍សាត់, ខេត្តកំពង់ធំ, ខេត្តសៀមរាប, ខេត្តឧត្តរមានជ័យ, ខេត្តបន្ទាយមានជ័យ, ខេត្តបាត់ដំបង, ខេត្តប៉ៃលិន, ខេត្តក្រចេះ, ខេត្តមណ្ឌលគិរី, ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ៕រក្សាសិទ្ធិដោយ ៖សុទ្ធលី