ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យចំនួន០៣នាក់រួមនឹងវត្ថុតាងលោហ:ធាតុពណ៏លឿង ទម្ងន់ ៨តំម្លឹង ទៅសាលាដំបូងខេត្ដព្រះសីហនុ ពាក់ព័ន្ធនឹងករណី លួចមានស្ថានទម្ងន់ទោស សមគំនិត និងទទួលផលចោរកម្ម

ព្រះសីហនុ៖ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្ដម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្ដព្រះសីហនុ និងក្រោមការដឹកនាំបញ្ជាផ្ទាល់ លោកឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ដព្រះសីហនុ នៅវេលាម៉ោង០៨និង០០នាទីព្រឹក ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងការិយាល័យជំនាញ នៃមន្ទីរស្រាវជ្រាវពត៌មានសន្តិសុខ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យប្រុស ស្រី ចំនួន០៣នាក់ (ស្រី០១នាក់) រួមនឹងវត្ថុតាង ទៅសាលាដំបូងខេត្ដព្រះសីហនុ ពាក់ព័ន្ធនឹងករណី លួចមានស្ថានទម្ងន់ទោស សមគំនិត និងទទួលផលចោរកម្ម ដើម្បីបន្តនីតិវិធីច្បាប់។

ជនសង្ស័យទាំង០៣នាក់ មានឈ្មោះដូចខាងក្រោម÷១/ ឈ្មោះ Li Wen Long អាយុ២៦ឆ្នាំ ភេទប្រុស ជនជាតិចិន ២/ ឈ្មោះ ឌឹម ស្រីពៅ អាយុ២៩ឆ្នាំ ភេទស្រី ជនជាតិខ្មែរ ៣/ ឈ្មោះ សីហា សុីយ៉ានុត អាយុ៣០ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ

វត្ថុតាងរួមមាន÷ ១- LapTop ម៉ាក Asus ចំនួន ០១គ្រឿង ២- ទូរសព្ទម៉ាក iPhone 17promax ពណ៌ទឹកក្រូច ចំនួន ០១គ្រឿង ៣- ទូរសព្ទម៉ាក oppo ចំនួន ០២គ្រឿង ៤- ទូរសព្ទ ម៉ាក iPhone SE ចំនួន ០១គ្រឿង ៥- កន្ត្រៃកាត់ដែក ចំនួន ០១ ៦- ធុងទឹកកក ពណ៌ក្រហម ចំនួន ០១ ៧- អាវយឺត ចំនួន ០១

ដោយឡែកចំពោះ លោហ:ធាតុពណ៏លឿង ទម្ងន់ ៨តំម្លឹង ៥ជី មន្រ្តីជំនាញកងរាជអាវុធហត្ថ បានធ្វើការប្រគល់ជូនជនរងគ្រោះវិញ៕រក្សាសិទ្ធដោយ៖ សុទ្ធលី