ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួនជនដៃដល់រំលោភសម្លាប់គ្រូពេទ្យជនជាតិចិន នៅបុរីពិភពថ្មីកួរស្រូវ២

កម្លាំងនគរបាលខណ្ឌដង្កោ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឃាតកម្មរំលោភសម្លាប់ទៅលើគ្រូពេទ្យជនជាតិចិនម្នាក់ កាលពីរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ នៅបន្ទប់ពិនិត្យពិគ្រោះព្យាបាលជំងឺ ផ្ទះលេខ១៤ ផ្លូវជាតិលេខ២ បុរីពិភពថ្មីកួរស្រូវ២ ស្ថិតនៅភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ប្រតិបត្តិការនេះបានធ្វើឡើងក្រោមការបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ។ជនរងគ្រោមានឈ្មោះ LIN ZHA កើតថ្ងៃទី២០ ខែសីហា ឆ្នាំ១៩៧៩ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EJ7124095 មានមុខរបរជាគ្រូពេទ្យពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ ស្នាក់នៅផ្ទះកើតហេតុខាងលើ ។ ចំណែកជនដៃដល់ មានឈ្មោះ អ៊ឹង ឃាង អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ និងមានទីលំនៅជាមួយគ្នានៅកន្លែងកើតហេតុ ។បច្ចុប្បន្នជនដៃដល់ត្រូវបានឃាត់ខ្លួន និងសួរនាំបន្ថែម ដើម្បីបញ្ជូនទៅកាន់តុលាការផ្តន្ទាទោសតាមច្បាប់ ៕ រក្សាសិទ្ធិដោយ : សុទ្ធលី