ភ្នំពេញ: តុលាការរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០២៦ នេះ បានប្រកាសសាលក្រម និង បានសម្រេច ផ្តន្ទាទោស ជនជាប់ចោទ ឈ្មោះ ធី សុវណ្ណថា ភេទ ស្រី អាយុ ៣១ ឆ្នាំ អតីតអភិបាលរង ក្រុងអរិយក្សត្រ និង ស្វាមី ឈ្មោះ ផែ សុវណ្ណារិទ្ធិ ជាប់គុកម្នាក់ៗ កំណត់ ០៣ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការបង្ហោះដំំណឹង មិនពិត តាមហ្វេសប៊ុក ដែលបង្កភាពវឹកវរ ដល់ សន្តិសុខជាតិ និង ប៉ះពាល់ដល់ ទឹកចិត្តកងទ័ព ប្រព្រឹត្ត នៅតាមប្រព័ន្ធសន្តិសុខសង្គម នៅក្នុង អំឡុង ខែ ធ្នូ ២០២៥។
ជនជាប់ចោទ ឈ្មោះ ធី សុវណ្ណថា និង ឈ្មោះ ផែ សុវណ្ណារិទ្ធិ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ: ធ្វើឱ្យខូចទឹកចិត្តកងទ័ព តាមបញ្ញត្តិ មាត្រា ៤៧២ នៃ ក្រមព្រហ្មទណ្ឌ និង ត្រូវបានចាប់ឃាត់ខ្លួន កាលថ្ងៃ ១៣ ខែ ធ្នូ ២០២៥ តាមដីកាតុលាការ។
បច្ចុប្បន្ននេះ ជនជាប់ចោទ ធី សុវណ្ណថា ត្រូវបានឃុំខ្លួន ជាបណ្ដោះអាសន្ន នៅក្នុង ពន្ធនាគារខេត្តកំពង់ស្ពឺ រីឯ ឈ្មោះ ផែ សុវណ្ណារិទ្ធិ ត្រូវបានឃុំខ្លួន នៅពន្ធនាគារខេត្តកណ្តាល៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN




