ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​នគរបាល​ ខេត្ត​ស្វាយរៀង​ ចុះស្រាវជ្រាវ​ បង្ក្រាប​ទីតាំង​សង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)​ នៅ​ក្រុង​បាវិត

ខេត្តស្វាយរៀង÷ ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ ពី ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្ដម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ស្តីពីការអនុវត្តយុទ្ធនាការបង្ក្រាបបទល្មើសអនឡាញស្គេមនៅទូទាំងខេត្តស្វាយរៀង ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្ដមសេនីយ៍​ទោ​ ពេជ្រ​ វីរៈ​ ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង​ នៅថ្ងៃទី២៦ ខែ​កក្កដា​​ ឆ្នាំ​២០២៦​ លោកឧត្តម​សេនីយ៍​ត្រី​ កែវ​ សុថា​ ស្នងការ​រង​នគរបាល​ខេត្ត​ បាន​ដឹកនាំ​កម្លាំង​នគរបាល​ ជំនាញ សហការ​ជាមួយ​កម្លាំង​អធិការ​ដ្ឋាន​នគរបាល​ក្រុង​បាវិត​ និងដោយមានការសម្របសម្រួលពី​លោក​ ដូរ៉ា​ អង្គប្រទាន ព្រះរាជអាជ្ញារង នៃ​អយ្យការ​អមសាលាដំបូងខេត្ត បានចុះ​ធ្វើ​ការ​ស្រាវជ្រាវ​ បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)​ នៅ​ចំណុច​វីឡា​ជួល ស្ថិត​នៅ​នៅ​ភូមិ​បាវិត​កណ្តាល​ សង្កាត់​បាវិត​ ក្រុង​បាវិត​ ឈានដល់​ឃាត់​ខ្លួនជនសង្ស័យ ចំនួន ០៨នាក់ ស្រី ០៣នាក់ ជា​ជនជាតិ​វៀតណាម​ ព្រមទាំងបានដកហូតសម្ភារពាក់ព័ន្ធនឹងបទល្មើសរួមមាន÷កំព្យូទ័រលើតុ All-In-One ,​ទូរស័ព្ទដៃ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត​ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ រីឯ​ទីតាំង​ប្រព្រឹត្តិ​បទ​ល្មើស​ ក្រុមការ​ងារបានបិទ​សុីល​ ទីតាំង​បណ្ដោះអាសន្ន​។ រក្សាសិទ្ធិដោយ៖សុទ្ធលី