ឆ្នាំជូត ៖ ការងារ មិនប្រព្រឹត្តទៅតាមផែនការ ជួបបញ្ហាមួយចំនួន ។ លុយកាក់ ជាថ្ងៃមិនសមស្របសម្រាប់ការស្លែងរកលាភ ។ មនោសញ្ចេតនា រីករាយ កក់ក្តៅ ។
ឆ្នាំឆ្លូវ ៖ ការងារ ល្អបំផុត គ្រប់យ៉ាងរីកចម្រើនទៅមុខ ។ លុយកាក់ ធូរធារ មានអ្នកជួយយកអាសាអំពីបញ្ហាប្រាក់កាស ។មនោសញ្ចេតនា ល្អប្រសើរ ។
ឆ្នាំខាល ៖ ការងារ ពិចារណាឲ្យម៉ត់ចត់មុនធ្វើការសម្រេចចិត្តអ្វីក្នុងការងារ ។ លុយកាក់ ជាថ្ងៃជោគជ័យសម្រាប់ការស្វែងរកប្រាក់ចំណូល ។ មនោសញ្ចេតនា គួរចាប់អារម្មណ៍ឲ្យបានច្រើនចំពោះមនោសញ្ចេតនារបស់គូស្នេហ៍ ។
ឆ្នាំថោះ ៖ ការងារ ធ្វើអ្វីគួរថ្លឹងថ្លែងឲ្យល្អិតល្អន់ កុំប្រញាប់ប្រញាល់ ។ លុយកាក់ ស្ថានភាពលុយកាក់មិនល្អ មិនត្រូវជឿសម្តីអ្នកដទៃ ។ មនោសញ្ចេតនាគួរលៃពេលវេលាឲ្យបានច្រើនសម្រាប់មនុស្សដែលខ្លួនស្រឡាញ់ ។
ឆ្នាំរោង ៖ ការងារ ជួបរឿងស្មុគស្មាញ រំខានចិត្តច្រើន ។ លុយកាក់ ស្ថានភាពហិរញ្ញវត្ថុធម្មតា មានដំណឹងល្អអំពីការវិនិយោគ ។ មនោសញ្ចេតនា ត្រូវប្រយ័ត្នពាក្យសម្តីកុំឲ្យមានរឿងអាក់អន់ចិត្តគ្នា ។
ឆ្នាំម្សាញ់ ៖ ការងារ គ្រប់យ៉ាងមិនដំណើរការទៅតាមការគ្រោងទុក ។ លុយកាក់ មិនត្រូវបញ្ចេញប្រាក់រកស៊ី ។ មនោសញ្ចេតនា សុខភាពឥទ្ធិពលដល់រឿងមនោសញ្ចេតនា ។
ឆ្នាំមមី ៖ ការងារ ត្រូវប្រមូលផ្តុំអារម្មណ៍ធ្វើការងារ កុំបែកខ្ញែកគិតរឿងមិនបានការ ។ លុយកាក់ ចំណូលកើនឡើងច្រើនជាងមុន មនោសញ្ចេតនា ពោរពេញដោយភាពសោមនស្សរីករាយ ។
ឆ្នាំមមែ ៖ ការងារ អំណោយផលល្អ សម្រេចបានទិន្នផលខ្ពស់ ។ លុយកាក់ រីកចម្រើន មានបន្ថែមខ្ទង់ចំណូល ។ មនោសញ្ចេត អណ្តែតអណ្តូង ផ្អែមល្ហែម ។
ឆ្នាំវក ៖ ការងារ មានអ្នកច្រណែនឈ្នានីស កុំតបតនោះអ្នកនឹងឈ្នះ ។ លុយកាក់ ជាថ្ងៃមិនល្អសម្រាប់ការបោះទុនវិនិយោគ ។ មនោសញ្ចេតនា គួរយកចិត្តទុកដាក់ដល់សុខភាពរបស់មនុស្សជាទីស្រឡាញ់ ។
ឆ្នាំរកា ៖ ការងារ ប្រយ័ត្នប្រយែងកុំបង្កើតកំហុស នាំឲ្យបាត់ឱកាសឈានទៅមុខ ។ លុយកាក់ ស្ថិរភាព មានបន្ថែមប្រាក់ចំណេញពីការវិនិយោគ ។ មនោសញ្ចេតនាកុំឲ្យការងារឥទ្ធិពលដល់មនោសញ្ចេតនា ។
ឆ្នាំចរ ៖ ការងារ មិនត្រូវតឹងរ៉ឹងហួសក្នុងការងារ គួរបង្កើតបរិយាកាសរីករាយឲ្យបានច្រើន ។ លុយកាក់ មិនស្ថិរភាពពេលចាយវាយត្រូវសន្សំសំចៃ ។ មនោសញ្ចេតនា គួរមានពេលឲ្យបានច្រើនសម្រាប់គូស្នេហ៍ ។
ឆ្នាំកុរ ៖ ការងារ រីកចម្រើន គួរជាទីគាប់ចិត្ត ។ លុយកាក់ ប្រយ័ត្នក្នុងការគ្រប់គ្រងលុយកាក់ បញ្ចៀសធ្លាក់ក្នុងស្ថានភាព “ក្ស័យធន” មនោសញ្ចេតនា ល្អប្រសើរ ៕