ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមជើងខ្លាំងដែលមានសង្ឃឹមឡើងទៅវគ្គចាញ់ធ្លាក់ប្រចាំព្រឹត្តិការណ៍ World Championship 2026

ព្រឹត្តិការណ៍ប្រកួត League of Legends ធំបំផុតប្រចាំឆ្នាំ នឹងនាំយកក្រុមឆ្នើមបំផុតលើពិភពលោកចំនួន 19 ទៅកាន់សហរដ្ឋអាមេរិក។ នៅក្នុងអត្ថបទវិភាគរបស់ 1xBet នេះ យើងនឹងបំបែកលម្អិតពីកំពូលក្រុមជើងខ្លាំងដែលមានឱកាសខ្ពស់ក្នុងការឡើងទៅវគ្គ 8 ក្រុមចុងក្រោយ ដើម្បីប្រជែងយកជើងឯក។
សមាសភាពចូលរួម
Riot Games បានកែប្រែទម្រង់ប្រកួតជាថ្មីម្តងទៀត។ ខណៈវគ្គជម្រុះបឋមកាលពីឆ្នាំមុនមានក្រុមចូលរួមត្រឹមតែពីរ ចំនួននេះត្រូវបានកើនឡើងទ្វេដងនៅក្នុងឆ្នាំ 2026។
ជាចុងក្រោយ ក្រុមចំនួនបួននឹងត្រូវប្រជែងគ្នាដណ្តើមកៅអីតែមួយគត់ដើម្បីឡើងទៅវគ្គ Swiss ពេញសិទ្ធិ ប៉ុន្តែគ្មានក្រុមណាមួយត្រូវបានគេចាត់ទុកថាជាបេក្ខភាពលេចធ្លោដែលអាចឡើងដល់វគ្គចាញ់ធ្លាក់នោះទេ។ យើងក៏បានដកចេញនូវក្រុមកៅអីលេខពីររបស់ប្រេស៊ីលផងដែរ ដែលធ្វើឱ្យបញ្ជីឈ្មោះចម្រាញ់របស់យើងនៅសល់ក្រុមដូចខាងក្រោម៖
● Gen.G (LCK #1)
● Hanwha Life (LCK #2 / MSI 2026)
● T1 (LCK #3)
● Dplus (LCK #4)
● Anyone’s Legend (LPL#1)
● Bilibili Gaming (LPL ពិន្ទុ #2)
● Top Esports (LPL វគ្គផ្តាច់ព្រ័ត្រ #1)
● Invictus Gaming (LPL វគ្គផ្តាច់ព្រ័ត្រ #2)
● Team Liquid (LCS #1)
● LYON (LCS #2)
● G2 Esports (LEC #1)
● Movistar KOI (LEC #2)
● Secret Whales (LCP #1)
● CTBC Flying Oyster (LCP #2)
កំពូលបេក្ខភាពជើងឯក
វគ្គ Swiss នឹងមានប្រាំជុំ ដោយក្រុមពីរដំបូងដែលឡើងទៅវគ្គចាញ់ធ្លាក់ និងក្រុមពីរដំបូងដែលត្រូវហាលអាវ នឹងត្រូវកំណត់រកឃើញបន្ទាប់ពីការប្រកួតជុំទី 3។
អ្នកជំនាញកីឡា Esports របស់ 1xBet ព្យាករណ៍ថាក្រុមកូរ៉េ Gen.G និង Hanwha Life នឹងក្លាយជាក្រុមដែលធ្វើបានល្អបំផុតក្នុងវគ្គ Swiss ដោយបញ្ចប់ក្នុងកំណត់ត្រា 3-0។ ក្រុមទាំងពីរមានរដូវកាលយ៉ាងអស្ចារ្យ៖ Gen.G បានឈ្នះជើងឯក LCK 2026 ចំណែក Hanwha Life បានគ្រងពានរង្វាន់ Mid-Season Invitational 2026។ ក្នុងនាមជាកំពូលបេក្ខភាពប្រចាំព្រឹត្តិការណ៍ ក្រុមទាំងពីរត្រូវបានគេរំពឹងថានឹងឆ្លងផុតវគ្គ Swiss ដោយមិនស្គាល់ពាក្យថាចាញ់ឡើយ។
បេក្ខភាពប្រជែងតំណែង
Bilibili Gaming, Anyone’s Legend និង T1 គឺជាក្រុមដែលមានឱកាសខ្ពស់បំផុតដើម្បីបញ្ចប់ក្នុងកំណត់ត្រា 3-1។ Bilibili Gaming បានគ្រប់គ្រងភាពខ្លាំងដាច់គេនៅក្នុងលីគចិនពេញមួយរដូវកាល ដោយឈ្នះពីរជុំក្នុងចំណោមបីជុំ និងបានឡើងដល់វគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍អន្តរជាតិទាំងពីរ។ ជាចុងក្រោយ ក្រុមតំណាងប្រទេសចិនមួយនេះបានឈ្នះជើងឯក First Stand Tournament 2026 និងទទួលបានចំណាត់ថ្នាក់លេខពីរក្នុងព្រឹត្តិការណ៍ Mid-Season Invitational 2026។ តាមរយៈការបង្ហាញទម្រង់លេងកម្រិតពិភពលោករបស់កីឡាករលេងខ្សែខាងលើដ៏ឆ្នើម ក្រុម Bilibili Gaming អាចនឹងមានសង្ឃឹមខ្ពស់ផ្លាស់ប្តូរពីការឈ្នះត្រឹមមេដាយប្រាក់ Worlds 2024 ទៅជាការគ្រងមេដាយមាស Worlds 2026 នេះមិនខាន។
នៅក្នុងជុំប្រកួតទីបីនៃលីគប្រទេសចិន Anyone’s Legend បានបង្ហាញឱ្យឃើញថា ខ្លួនអាចយកឈ្នះ Bilibili Gaming ដែលធ្វើឱ្យពួកគេក្លាយជាបេក្ខភាពជើងខ្លាំងមួយប្រចាំព្រឹត្តិការណ៍យ៉ាងរឹងមាំ។ តំណាងប្រទេសកូរ៉េ T1 ក៏ជាក្រុមចុងក្រោយក្នុងចំណោមកំពូលក្រុមទាំងបីនេះផងដែរ។ ទោះបីជាមានភាពរអាក់រអួលក្នុងរដូវកាលនេះ ហើយហាក់ដើរតាមពីក្រោយ Gen.G និង Hanwha Life ក៏ដោយ ក៏ឥទ្ធិពលរបស់កីឡាករ Faker មិនអាចត្រូវគេមើលរំលងបានឡើយ។ វីរបុរសរូបនេះអាចគ្រប់គ្រងស្ថានការណ៍ប្រកួតនៅពេលដែលក្រុមត្រូវការបំផុត និងអាចដឹកនាំ T1 ឆ្ពោះទៅកាន់ការគ្រងជើងឯក ដូចអ្វីដែលគាត់បានធ្វើកាលពីបីឆ្នាំកន្លងមក។


ក្រុមជើងខ្លាំងលាក់មុខ
ការទស្សន៍ទាយក្រុមទាំងបីដែលនឹងឡើងទៅវគ្គបន្តក្នុងកំណត់ត្រា 3-2 គឺជារឿងពិបាកបំផុត។ កៅអីទាំងនេះអាចនឹងធ្លាក់ទៅលើ “ក្រុមខ្សោយក្នុងចំណោមក្រុមខ្លាំង” មកពីលីគកំពូលទាំងពីរ គឺ Dplus, Top Esports និង Invictus Gaming ឬអាចធ្លាក់ទៅលើក្រុមតំណាងលេចធ្លោប្រចាំលីគដែលនៅសេសសល់ ដូចជា LCS, LEC និង LCP។
តាមការពិចារណាលើលទ្ធផលប្រកួតប្រចាំរដូវកាល និងការប្រកួតថ្មីៗបំផុត យើងសុំទស្សន៍ទាយថាកៅអីចុងក្រោយសម្រាប់ឡើងទៅវគ្គចាញ់ធ្លាក់ នឹងបានទៅលើក្រុម Dplus របស់កូរ៉េ, Top Esports របស់ចិន និង LYON របស់ម៉ិកស៊ិក។
ខណៈក្រុមពីរដំបូងមិនចាំបាច់មានការបកស្រាយច្រើន តែសម្រាប់ក្រុម LYON គឺសក្តិសមទទួលបានការតាមដានលម្អិតជាងនេះ។ ទីមួយ ក្រុមនេះបានគ្រប់គ្រងភាពខ្លាំងនៅក្នុងលីគអាមេរិកខាងជើងពេញមួយរដូវកាល ដោយឈ្នះពីរក្នុងចំណោមបីជុំប្រកួត ខណៈកីឡាករលេងផ្លូវក្រោមឈ្មោះ Berserker ដែលជាអតីតយុវជនរបស់ T1 Academy បានបង្ហាញទម្រង់លេងយ៉ាងគួរឱ្យស្ញប់ស្ញែង។ ទីពីរ LYON បានបង្កើតភាពកក្រើកយ៉ាងខ្លាំងក្នុងព្រឹត្តិការណ៍ Mid-Season Invitational 2026 ដោយទទួលបានចំណាត់ថ្នាក់លេខបី។ ជាចុងក្រោយ សមាសភាពកីឡាកររបស់ពួកគេមានវត្តមានកីឡាករអាមេរិក Dhokla ដែលមានន័យថា អង្គភាពមួយនេះនឹងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីអ្នកគាំទ្រម្ចាស់ផ្ទះ នេះជាកត្តាដែលអាចកាត់សេចក្តីជ័យជម្នះបាន។
សេចក្តីសន្និដ្ឋាន
តាមការទស្សន៍ទាយរបស់យើង ក្រុមទាំងប្រាំបីក្នុងវគ្គចាញ់ធ្លាក់ប្រចាំព្រឹត្តិការណ៍ World Championship 2026 នឹងមានដូចជា៖

  1. Gen.G
  2. Hanwha Life
  3. Bilibili Gaming
  4. Anyone’s Legend
  5. T1
  6. Dplus
  7. Top Esports
  8. LYON
    ក្រុមដូចជា Invictus Gaming, Team Liquid, G2 Esports, Movistar KOI, Secret Whales និង CTBC Flying Oyster នៅតែមានផ្លូវអាចឡើងទៅវគ្គចាញ់ធ្លាក់នៃព្រឹត្តិការណ៍ World Championship 2026 ប៉ុន្តែឱកាសរបស់ពួកគេមានកម្រិតទាបជាងក្រុមដែលបានរៀបរាប់ខាងលើយ៉ាងច្បាស់។
    ទស្សនាព្រឹត្តិការណ៍ប្រកួត League of Legends ធំបំផុតប្រចាំឆ្នាំ និងគាំទ្រក្រុមដែលអ្នកពេញចិត្តជាមួយនឹង 1xBet!

ចូលមើលព័ត៌មានថ្មីៗបន្ថែម