ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងជំនាញ កងរាជអាវុធហត្ថខេត្តសៀមរាប ឃាត់ខ្លួនមនុស្ស ចំនួន ០៨នាក់ ប្រើប្រាស់បារីអេឡិចត្រូនិច និងទឹកក្រាធំ

កងរាជអាវុធហត្ថខេត្តសៀមរាប អនុវត្តយ៉ាងម៉ឺងម៉ាត់ក្នុងកិច្ចការពារសុវត្ថិភាពសង្គម និងទប់ស្កាត់ការរីករាលដាលនៃសារធាតុញៀន និងសារធាតុបំផ្លាញសុខភាពនានាក្នុងស្រទាប់យុវវ័យ។

នៅវេលាម៉ោង ២៣:៣០នាទី យប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ កម្លាំងជំនាញ នៃ កងរាជអាវុធហត្ថខេត្តសៀមរាប បានឃាត់ខ្លួនយុវជន ចំនួន ០៨នាក់ ដែលប្រើប្រាស់បារីអេឡិចត្រូនិច និងទឹកក្រាធំ នៅចំណុចភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ក្រោមការសម្របសម្រួលពីអយ្យការ អមសាលាដំបូងខេត្តសៀមរាប បានឲ្យធ្វើកិច្ចសន្យាអប់រំណែនាំនិងឲ្យអាណាព្យាបាលធានាយកទៅលំនៅដ្ឋានវិញ។

កងរាជអាវុធហត្ថខេត្តសៀមរាប សូមអំពាវនាវ ដល់បងប្អូនអាណាព្យាបាល មាតាបិតាទាំងអស់ មេត្តាបង្កើនការយកចិត្តទុកដាក់ តាមដានរាល់ការសេពគប់មិត្តភក្តិ និងការរស់នៅរបស់កូនៗឱ្យបានជិតដិតបំផុត។ បារីអេឡិចត្រូនិច និងទឹកក្រាធំ គឺជាសារធាតុដ៏គ្រោះថ្នាក់ដែលបំផ្លាញកោសិកាខួរក្បាល សុខភាពរាងកាយ និងអនាគតដ៏ភ្លឺស្វាងរបស់យុវជន។
សូមចូលរួមផ្តល់ព័ត៌មាន មកកងរាជអាវុធហត្ថយើងខ្ញុំ តាមរយៈលេខអន្តរាគមន៍បន្ទាន់ ១២៩៦ ដើម្បីសហគមន៍គ្មានគ្រឿងញៀន និងគ្មានសារធាតុពុល៕ រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម