ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំនាញសុខាភិបាលបំផុសឲ្យមានការចូលរួមគ្រប់ភាគីដើម្បីលុបបំបាត់ជំងឺគ្រុនឈាមមានប្រសិទ្ធភាព

ខេត្តត្បូងឃ្មុំ: ក្នុងមួយរយៈកន្លងទៅជំងឺគ្រុនឈាមត្រូវគេមើលឃើញថាបានផ្ទុះឡើងស្ទើរតែគ្រប់ទីកន្លែងក្នុងនោះបណ្ដាលឱ្យមានអ្នកខ្លះស្ថិតក្នុងសភាពធ្ងន់ធ្ងរមិនអាចសង្គ្រោះបាន។ជាក់ស្ដែងនៅក្នុងតាមបណ្ដាឃុំនានាក្នុងស្រុកមេមត់ ជាប់ព្រំដែនជាមួយប្រទេសវៀតណាម បានកើតឡើងជំងឺគ្រុនឈាមហួសពីការស្មានដោយសារតែកត្តាបម្រែបម្រួលអាកាសធាតុដែលអំណោយផលកកើតមូសខ្លាញីដែលជាប្រភពចម្លងជំងឺ ពិតជាគួរឱ្យសោកស្ដាយដោយកុមារីម្នាក់អាយុ៩ឆ្នាំត្រូវបានស្លាប់ ដោយជំងឺគ្រុនឈាមធ្វើអោយក្រុមគ្រួសារឪពុកម្ដាយមានការសោកស្ដាយនិងអាឡោះអាល័យ។

លោកវេជ្ជៈបណ្ឌិតអុិន ម៉ារឌី ប្រធានការិយាល័យសុខាភិបាលប្រតិបត្តិស្រុកមេមត់ មានប្រសាសន៏ឲ្យដឹងនៅយប់ថ្ងៃទីថ្ងៃទី១៥ខែវិច្ឆិកា ឆ្នាំ២០២៦ថា:
ពាក់ព័ន្ធទៅនឹងជំងឺគ្រុនឈាមជាបញ្ហាសាធារណៈមួយដែលតម្រូវឲ្យមានការយកចិត្តទុកដាក់ខ្ពស់ពីអាជ្ញាធរមន្ត្រីសុខាភិបាលនិងប្រជាពលរដ្ឋគ្រប់រូប។ជាពិសេសនៅក្នុងរដូវវស្សាដែលកត្តាធ្វើឲ្យអំណោយផលកើនឡើងមូសខ្លាជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម ជាមួយនោះការិយាល័យសុខាភិបាលស្រុកបាននិងកំពុងយកចិត្តទុកដាក់តាមដានស្ថានភាពជំងឺតាមរយៈការបម្រើសេវា ការព្យាបាលការអប់រំសុខភាព ការចូលរួមពីសហគមន៍ដើម្បីកាត់បន្ថយការស្លាប់នៃជម្ងឺនេះ។

លោកវេជ្ជបណ្ឌិតមានប្រសាសន៍បន្តឲ្យដឹងទៀតថា តាមការសង្កេតដោយផ្ទាល់ជំងឺគ្រុនឈាមត្រូវបានមន្ត្រីសុខាភិបាលធ្វើការស្រាវជ្រាវរកឃើញកើតមានជាបន្តបន្ទាប់តាំងពីខែមករាបន្តរហូតមកដល់ខែតុលាឆ្នាំ២០២៦មានចំនួន៨៦៤ករណី ហើយក្នុងឆ្នាំ២០២៥ កន្លងទៅមានចំនួនតែ២៧០ករណីប៉ុណ្ណោះ ឃើញថាមានការកើនរហូតដល់ ៥៤៤% បណ្ដាលឱ្យកុមារីអាយុ៩ឆ្នាំរស់នៅឃុំចាន់មូល ស្រុកមេមត់ បណ្ដាលឱ្យស្លាប់។បង្កើតការប្រុងប្រយ័ត្ននៅឃុំដែលបានរកឃើញមានជំងឺក្នុងនោះរួមមាន÷ឃុំដា ឃុំមេមត់ ឃុំជាំ ឃុំជាំគ្រវៀន ឃុំជាំ ឃុំទន្លួង
តំបន់ទាំងនេះត្រូវបានយកចិត្តទុកដាក់ក្នុងការពង្រឹងសុខភាព។សូមបញ្ជាក់ថាមិនមែនតែឃុំដែលរកឃើញកើតមានជំងឺគ្រុនឈាមច្រើនប៉ុណ្ណោះទេគឺត្រូវអនុវត្តគ្រប់ភូមិឃុំក្នុងស្រុកមេមត់តែម្ដង។

លោកវេជ្ជបណ្ឌិតម៉ារឌី ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិមេមត់បានបញ្ជាក់ថា ចំពោះមូលហេតុដែលកកើតមុខខ្លាដោយសារតែរកឃើញក្នុងនោះទឹកដក់នៅជុំវិញផ្ទះ ការរក្សាទឹកទុកក្នុងពាង ក្រឡ មិនបានគ្របត្រឹមត្រូវការចោលសំបកដប… ។ការមិនបានសម្អាតបរិស្ថាននៅជុំវិញផ្ទះជាប្រចាំ
ខ្វះការជល់ដឹងមួយផ្នែក។ ដើម្បីលើកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលទាមទារឲ្យមានការផ្សព្វផ្សាយអប់រំសុខភាពដោយក្រុមការងាររបស់លោកបានចាក់សារតាមមេក្រូ ដាក់លើរថយន្តដើម្បីឲ្យប្រជាពលរដ្ឋបានយល់ជ្រួតជ្រាបពីវិធានការការពារជំងឺ។ជាមួយនោះក៏មានការផ្សព្វផ្សាយតាមរយៈបណ្ដាញសង្គមពីការចុះអប់រំនៅតាមសាលារៀនសហគមន៍ឬតាមកិច្ចប្រជុំនានាដែលបានធ្វើឡើងតាំងពីអំឡុងដើមខែវស្សាម្ល៉េះ។ ការចុះដាក់ថ្នាំអាល់បែតតាមពាងទឹកអាងព្រមទាំងបាញ់ថ្នាំមូសនៅក្នុងតំបន់ជាច្រើនធ្វើយ៉ាងណាឲ្យប្រជាជនចូលរួមលុបបំបាត់ជម្រកមុខខ្លា។លោកថាចំពោះរកសញ្ញានិងវិធានការការពារបង្ហាញឱ្យបានដឹងដូចជាមានអាការៈជំងឺគ្រុនក្តៅឈឺក្បាលឈឺសាច់ដុំនិងសន្លាកក្អួតចង្អោរឡើងកន្ទួលលើស្បែកជាដើម។ប្រជាជនមិនត្រូវមើលស្រាលជំងឺគ្រុនក្តៅនោះទេ។បើមានអាការៈបែបនេះសូមប្រញាប់នាំសមាជិកក្រុមគ្រួសារទៅគ្រោះនៅមណ្ឌលសុខភាពឬមន្ទីរពេទ្យបង្អែកស្រុកជាបន្ទាន់ ។រក្សាសិទ្ធិគ្រប់យ៉ាងដោយ ភ្នំប្រុសភ្នំស្រី

ចូលមើលព័ត៌មានថ្មីៗបន្ថែម