Wednesday, May 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិក​រងគ្រោះ​ព្យុះសង្ឃរា​ជាថ្មី និង​សាហាវ​ខ្លាំង​ជាង​មុនៗ​ (មានវីដេអូ)

Michael ជា​ព្យុះសង្ឃរា​ដ៏​មហា​កំណាច​បំផុត បើ​គិត​ក្នុង​រយៈពេល​ជាង​៨០​ឆ្នាំ​ចុង​ក្រោយនេះ និង​ជា​ព្យុះ​ដ៏​សែន​កំណាច​ទី​បី ដែល​អាមេរិក​បាន​ជួបប្រទះ​នៅលើ​ទឹកដី​របស់ខ្លួន​។ Michael បាន​បោកបក់​មួយ​ទំហឹង នាំ​ទឹកភ្លៀង ទៅ​ចា​ក់លើ​ភាគ​ពាយ័ព្យ​និង​តំបន់ឆ្នេរ​របស់​រដ្ឋ​Florida បង្កឱ្យមាន​ទឹកជំនន់ និង​ការ​ហិនហោច​យ៉ាងដំណំ ព្រមទាំង​បានសម្លាប់​ជីវិត​មនុស្ស​អស់​ម្នាក់​ផង​។ ​

រូបភាព​ផ្កាយរណប​បង្ហាញ​ពី​ដំណើរ​ព្យុះសង្ឃរា Michael​។ ​

​​ថ្វីបើ​អាជ្ញាធរ​បាន​ចាត់វិធានការ​ការពារ​ត្រៀម​ជាមុន បញ្ចេញ​ពលទាហាន​ប្រមាណ​៣៥០០​នាក់ ដើម្បី​ជួយ​ជម្លៀស​ប្រជាជន​ជាង​ពីរលាន​មួយ​សែន​នាក់​ទៅកាន់​ទី​មាន​សុវត្ថិភាព បួន​ពាន់​នាក់​ត្រៀម​អាសន្ន​ចាំ​ជួយ​តាមផ្លូវ តាំងពី​ថ្ងៃ​ចន្ទ​ហើយ​ក្តី ប៉ុន្តែ​អាជ្ញាធរ​នៅតែ​ស្លន់​ខ្លាំង​នៅ​ចំពោះមុខ​ភាព​កំណាច​របស់​ព្យុះ​Michael ដែល​កាលពី​ថ្ងៃអាទិត្យ​មុននេះ មាន​ទម្រង់​ជា​ព្យុះ​ត្រូ​ពិ​ក​ទេ​។ តែ​បាន​ប្រែ​រាង​ទៅជា​ព្យុះ​កំណាច​ខ្លាំង​ឡើងៗ ក្លាយជា​ព្យុះសង្ឃរា​កម្រិត​៣ រួច​៤ ក្នុង​ចំណាត់ថ្នាក់​ព្យុះសង្ឃរា​៥​កម្រិត នៅពេល​មកដល់​ដី Florida​។ ៨​ម៉ោង​ក្រោយ​ប៉ះ​តំបន់​ដីគោក Michael បន្ត​បោកបក់​ខ្លាំង​ក្នុង​ល្បឿន​១៥០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ ​

ក្រោយ​ប៉ះ​តំបន់​ដីគោក Michael បន្ត​បោកបក់​ខ្លាំង​ក្នុង​ល្បឿន​១៥០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​

​​ក្រុង​ឆ្នេរ​សមុទ្ទ Panama City Mexico Beach នៃ​រដ្ឋ​Florida សាងសង់​ស្មើនឹង​កម្រិត​កម្ពស់​ទឹកសមុទ្រ បាន​ត្រូវ​ព្យុះសង្ឃរា​Michael ឈូស​បាត់ ! ផ្ទះ​នៅ​ប្រប​មាត់ទឹក ត្រូវ​លិច​ដល់​ដំបូល​។ នៅតាម​ផ្លូវ គេ​ឃើញ​សល់​តែ​ជញ្ជាំង​ធ្លុះធ្លាយ ព្រោះ​កម្លាំង​ខ្យល់​បាន​បោកបក់​យកទៅ​អស់​។ ព្យុះ​Michael បាន​មកដល់​ជ្រោយ​អាមេរិក​លឿន​ហួស​ពី​ការព្រាង​ទុក និង​ក្នុង​ល្បឿន ២៥០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ជាហេតុ​ធ្វើឱ្យ​ប៉ើង​ខ្ទេច​ប៉ើង​ខ្ទី ដើមឈើ​រលើង​ឫស​ដួល រថយន្ត​ក្រឡា​ប់គរ​គ្នា​ត្រៀបត្រា … កម្ពស់​ទឹកបាន​ឡើង​៤,៣​ម៉ែត្រ​លើ​កម្រិត​ធម្មតា​។​

រូបភាព​នៃ​មហន្តរាយ​ដ៏​គួរឱ្យ​រន្ធត់​បាន​បង្ហោះ​ក្នុង​ប្រព័ន្ធ​សង្គម​។​

​សម្រាប់​ពេលនេះ Michael ត្រូវបាន​គេ​ចាត់ទុកជា​ព្យុះសង្ឃរា​ដ៏​កំណាច​បំផុត​គិត​ចាប់តាំងពី​ឆ្នាំ ១៩៣៨ និង​បន្ទាប់ពី​ព្យុះសង្ឃរា​កាលពី​ឆ្នាំ​១៩៦៩​មក​។ ពលរដ្ឋ​ជម្លៀស​ខ្លួន​ចេញពី​ស្ថានភាព​ខូចខាត​ផ្ទះសម្បែង​របស់ខ្លួន មិនទាន់​បានទទួល​ការអនុញ្ញាតឱ្យ​វិលត្រឡប់​ចូល​វិញ​ទេ ។ សាលារៀន សាកលវិទ្យាល័យ នឹងត្រូវ​បិទទ្វារ​រហូតដល់​ចុង​សប្តាហ៍​។

ព្យុះ​Michael ត្រូវបាន​គេ​ចាត់ទុកជា​ព្យុះសង្ឃរា​ដ៏​កំណាច​បំផុត​គិត​ចាប់តាំងពី​ឆ្នាំ ១៩៣៨​។​

​លោក​ប្រធានាធិបតី Donald Trump បានប្រកាស​ដាក់​Florida ក្នុង​ភាពអាសន្ន និង​សន្យា​ចុះ​ជួប​ពលរដ្ឋ​រងគ្រោះ​ផ្ទាល់​នៅ​ថ្ងៃអាទិត្យ ឬ​យ៉ាងយូរ​ថ្ងែ​ចន្ទ​ខាងមុខ​៕​សូ​យ​ន

×