ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនជាតិនីហ្សេរីយ៉ាម្នាក់ ពាក់ព័ន្ធការដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនពីឡាវទៅវៀតណាម និង ដកហូតជាង ១,៣គីឡូក្រាម នៅខេត្តក្រចេះ

ខេត្តក្រចេះ៖ កម្លាំងនគរបាលខេត្តក្រចេះ បានឃាត់ខ្លួនបុរសជនជាតិនីហ្សេរីយ៉ាម្នាក់ អាយុ៤១ឆ្នាំ ពាក់ព័ន្ធករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនពីប្រទេសឡាវ ឆ្ពោះទៅប្រទេសវៀតណាម ដោយដកហូតគ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) និងហេរ៉ូអ៊ីន សរុបទម្ងន់ ១.៣៤៦,៧ក្រាម។
ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង ១១:៤០នាទីយប់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំណុចភូមិអូរពោរ ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ដោយកម្លាំងការងារចម្រុះនៃស្នងការដ្ឋាននគរបាលខេត្ត ក្រោមការដឹកនាំបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្ត។
តាមប្រភពពីសមត្ថកិច្ចជំនាញ ដែលបានឱ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានស៊ីឈ្នួលដឹកជញ្ជូនគ្រឿងញៀនពីប្រទេសឡាវ ឆ្ពោះទៅប្រទេសវៀតណាមមែន។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានត្រួតពិនិត្យ និងរកឃើញគ្រឿងញៀនចំនួន៤កញ្ចប់ធំ ក្នុងនោះមានមេតំហ្វេតាមីន (ICE) ចំនួន៣កញ្ចប់ ទម្ងន់ ៩៩០,៩ក្រាម និងហេរ៉ូអ៊ីនចំនួន១កញ្ចប់ ទម្ងន់ ៣៥៥,៨ក្រាម។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម