Friday, June 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិស្ស​វិទ្យាល័យ​២​នាក់ រួម​គ្នា​ឆក់ កាបូប​ពី​បងស្រី​ស្រស់​ស្អាត​ម្នាក់ ត្រូវ​សមត្ថកិច្ច​វាយខ្នោះ​

spot_img

​ភ្នំពេញ ៖ សិស្ស​វិទ្យាល័យ​ទួល​ទំពូង និង វិទ្យាល័យ​សាមគ្គី ២​នាក់ ធ្វើ​សកម្មភាព​ឆក់​ការ​បូ​ប​ស្ពាយ ពី​ស្ត្រី​ជនជាតិ​អ៊ិស្លាម​ម្នាក់ តែ​ត្រូវ​អ្នកបើក​ម៉ូតូ​កង់​បី គៀរ​ម៉ូតូ​ផ្ទប់​នឹង​ទ្រូងផ្លូវ​បណ្តាល អោយ​ដួល និង​ឃាត់ខ្លួន​បាន​ទាំង​២​នាក់​តែ​ម្តង​។​

​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​១៥​នាទី​យប់ ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៨ ត្រង់​ចំណុច​មុខ​ផ្ទះ​លេខ​៣២៦​ផ្លូវ​ម៉ៅ​សេទុង ក្រុមទី​៣៥ ភូមិ​១២ សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ។​

​ជនសង្ស័យ​ទី​១. ឈ្មោះ វណ្ណ វិសា​ន់ ភេទ​ប្រុស ជនជាតិខ្មែរ អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស​វិទ្យាល័យ​ទួល​ទំពូង​ថ្នាក់​ទី​១០ E ស្នាក់​នៅផ្ទះ ពុំ​ស្គាល់​លេខ ផ្លូវលំ ភូមិ​ឫស្សី​សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌ​មានជ័យ​រាជធានី​ភ្នំពេញ (​អ្នកបើក​ម៉ូតូ​)​ធ្វើ​សកម្មភាព ។ ទី​២. ឈ្មោះ សុខ ណៃ ភេទ​ប្រុស ជនជាតិ​ខ្មែរ​អាយុ​១៧​ឆ្នាំ មុខរបរ​សិស្ស​វិទ្យាល័យ សាមគ្គី​ថ្នាក់​ទី 10 E1 ស្នាក់នៅ​ពុំ​ពិតប្រាកដ (​ដេក​ចល័ត​) អ្នកធ្វើ​សកម្មភាព​ឆក់ ។​

​ចំណែក​ជនរងគ្រោះ ឈ្មោះ យា សា​អ៊ី​នី ភេទ​ស្រី អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរ​អ៊ិស្លាម ស្នាក់នៅ​ផ្ទះជួល ផ្លូវលំ​ក្រុម សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ​។​

​វត្ថុតាង​ចាប់​យក​មាន​៖ ម៉ូតូ​មួយ​គ្រឿង​ម៉ាក ហុងដា​ស្កុប​ពី​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1HE1097 ដែល​មាន​លេខ​តួ និង​លេខ​ម៉ាស៊ីន : KT11OD.8133369 (​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព​។ កាបូប​ស្ពាយ ពណ៍​ទឹកមាស​ចំនួន​១ (​ជា​របស់​ជនរងគ្រោះ​ដែល​ជនសង្ស័យ​ឆក់ ) បាន​ធ្វើ​ការប្រគល់​ជូន​រងគ្រោះ​វិញ​តាម​ការស្នើសុំ ដោយ​មាន​ការឯកភាព​ពី​លោក ចែ សុង ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង រាជធានី​ភ្នំពេញ ។​

​ប្រភព​អោយ​ដឹងថា នៅ​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រហែល​១១.១៥​នាទី​យប់ ជនរងគ្រោះ​ឈ្មោះ យា សា​អ៊ី​នី​ភេទ​ស្រី​អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ ឥស្លាម​បាន​ជិះ​ម៉ូតូ​កង់​បី (​ឥណ្ឌា​) ចេញពី​ហាង​ម្ហូប​ខ្មែរ តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង រហូតមក​ដល់​ចំណុច​មុខផ្ទះ ៣២៦ ផ្លូវ ម៉ៅ​សេទុង​ក្រុម​៣៥​ភូមិ​១២ សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​។ ស្រាប់តែ​មាន​ជនសង្ស័យ​ចំនួន​ពីរ​នាក់​ជិះ​ម៉ូតូ​ស្កុប​ពី​ពណ៏​ខ្មៅ​ជិះ​តាម​មក​ពី​ក្រោយ​ម៉ូតូ​កង់​បី​ដោយ អែប​ខាងឆ្វេង​ដៃ ហើយ​ជនសង្ស័យ​ជិះ​ខាងក្រោយ​ក៏​បាន​ធ្វើ​សកម្មភាព​ឆក់​ការ​បូ​ប​ស្ពាយ​របស់​ជនរងគ្រោះ​ដែល​កំពុង​ជិះ​នៅ​លើ​កង់​បី​បណ្តាលអោយ​ដាច់​ខ្សែ បានសំរេច ពេល​នោះ​អ្នក​បើក​ម៉ូតូ​កង់​បី​ក៏​បាន​គៀរ​ម៉ូតូ​ជនសង្ស័យ​ផ្ទប់​នឹង​ទ្រូងផ្លូវ​បណ្តាលអោយ​ដួល​ម៉ូតូ​ព្រមទាំង​ម៉ូតូ​កង់​បី​ក៏​ក្រឡាប់​ពេលនោះ​កំលាំង​ល្បាត​ក៏បាន​ទៅ​ដល់​ធ្វើ​ការឃាត់​ជនសង្ស័យ​បាន​ទាំង​ពីរ​នាក់​ជាក់ស្តែង​រួម​ទាំង​វត្ថុតាង​តែម្តង​។​

​បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ កំពុង​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទួលគោក ដើម្បី​ធ្វើការ សាកសួរ កសាង​សំណុំរឿង និង​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕​ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

 

spot_img
×