តាមYonhap កាលពីថ្ងៃទី១៥ខែតុលា ប្រធានាធិបតីអាមេរិកDonald Trump ប្រកាសថា សភាពការណ៍ជាមួយកូរ៉េខាងជើងគឺ«កំពុងលូតលាស់ដ៏ល្អ ប្រសើរបំផុត» ហើយលោកសង្ឃឹមថារឿងដែលល្អប្រសើរទាំងនោះនឹងមកដល់នាថ្ងៃអនាគត។

ថ្លែងទៅកាន់អ្នកសារព័ត៌មានមុនពេលធ្វើដំណើរទៅពិនិត្យស្ថានការណ៍គ្រោះមហន្តរាយនៅរដ្ឋFlorida ប្រធានាធិបតី Trump បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនដែលក្រុងវ៉ាស៊ីនតោនទទួលបានចំពោះកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ លោកអះអាង៖ សភាពការណ៍កូរ៉េខាងជើងកំពុងលូតលាស់យ៉ាងល្អប្រសើរបំផុត ចំណងទាក់ទងកំពុងល្អណាស់។ ខ្ញុំគិតថារឿងល្អៗនឹងមកដល់។
ប្រធានាធិបតីTrump ក៏នូវឱ្យដឹងថា លោកមានបំណងរៀបចំឱ្យមានជំនួបកំពូលលើកទីពីរជាមួយមេដឹកនាំកូរ៉េខាងជើង Kim Jong-un ក្រោយការបោះឆ្នោតពាក់កណ្តាលអាណត្តិ នៅថ្ងៃទី៦ ខែវិច្ឆិកាខាងមុខ៕លីសា