តាមកាសែត Space ការស្រាវជ្រាវភពសុក្រច្រើនទសវត្សមកហើយបង្ហាញឱ្យឃើញថា ភពនេះពុំមែនជាកន្លែងភ្ញៀវទេសចរចង់ទៅទស្សនាទេ ព្រោះតែសីតុណ្ហាភាពវាខ្ពស់ ប្រមាណ៤៦០អង្សាសេ បរិយាកាសពុល ផ្ទៃដីប្រេះក្រហែង ពោរពេញទៅដោយវាលទំនាបនៃថ្ម bazanនិងភ្នំភ្លើង។
ប៉ុន្តែតាមការស្រាវជ្រាវរបស់ NASA នោះ គេអាចប្រើប្រាស់កំហាប់បរិយាកាសក្រាស់ឃ្មឹកនៅភពនេះដើម្បីបញ្ជូនមនុស្សទៅដល់និងអាចរស់នៅបាន។
ព្រោះថាបរិយាកាសក្នុងរយៈកម្ពស់ពី50-60 km នៃភពនេះបែរជាមានសម្ពាធនិងសីតុណ្ហភាព្រហាក់ប្រហែលនឹងតំបនត្រជាក់នៅផែនដី។
ម៉្យាងទៀតបរិយាកាសនៅរយៈកម្ពស់នេះមានកំហាប់គ្រប់គ្រាន់ដើម្បីការពារមនុស្សជាមួយវិទ្យុសកម្មនៃអវកាសហើយគ៏គ្រប់គ្រាន់សម្រាប់ការប្រើថាមពលពីពន្លឺព្រះអាទិត្យ។
ហេតុនេះ ផ្ទះនៅលើភពសុក្រវាស្រដៀងនឹង baloon ប៉ែលប៉ោលកណ្តាលលំហ ត្រូវបានខ្យល់ច្រានឱ្យធ្វើដំណើរ ក៏ដូចជាផ្គត់ផ្គង់អុកស៊ីហ្សែននិងនីដ្រូហ្សែនដកដង្ហើមបានយ៉ាងពេញលេញ។ baloonទាំងនេះនឹងត្រូវបានស្រោបដោយសារធាតុពិសេស ដោយពុំរងទទួលការសឹករេចរឹលរបស់អាស៊ីត៕លីសា