Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មើល​ពលរដ្ឋ​អង់គ្លេស ឈរ​ទទួល “​កូនក្រមុំ​” អាមេរិក ដើរ​ត្រសង​គ្នា​មក​សម្តែង​ការគួរសម​នឹង​ពួកគេ​

spot_img

Meghan Markle គូ​ដណ្តឹង​ដើមកំណើត​អាមេរិក​របស់​ព្រះអង្គម្ចាស់ Harry នៅ​ថ្ងៃ​ទី ១/១២ ម្សិលមិញ​នេះ បានបង្ហាញ​វត្តមាន​ជា​លើក​ទី​១ នា​ឱកាស​ចូលរួម​ព្រឹត្តិការណ៍​មួយ​របស់​ព្រះមហាក្សត្រ​នៅ Nottingham ។​

​ពលរដ្ឋ​ជូន​បាច់ផ្កា​ដល់​គូ​ដណ្តឹង​របស់​ព្រះអង្គម្ចាស់ Harry

​តាម BBC ហ្វូង​មនុស្ស​ដ៏​ច្រើន​កុះករ នៅ​អង់គ្លេស បាន​ប្រមូលផ្តុំ​នៅ​សងខាង​ផ្លូវ​ដើម្បី​ស្វាគមន៍​ព្រះអង្គម្ចាស់ Harry និង​គូ​ដណ្តឹង Maghan Makle ដែល​ចុះ​ពី​រថយន្ត Linousine ដើម្បី​ចូលរួម​ពិធី​ពិព័រណ៍​សប្បុរសធម៌​នៅ Nottingham​។​

​ពលរដ្ឋ​អង់គ្លេស​បាន​ស្រែក​ហ៊ោ ដោយ​ដៃ​កាន់​ទង់ជាតិ​អង់គ្លេស និង​អាមេរិក​ដើម្បី​ជា​កិច្ច​ស្វាគមន៍​ពួកគេ​។ បាច់​ផ្កា និង​សម្រែក​ជូនពរ ពិត​ជា​ច្រើន​រាប់​ពុំ​អស់​។​

 

​ទោះបីជា​អាកាសធាតុ​ត្រជាក់​ខ្លាំង ក៏​ព្រះអង្គម្ចាស់​ព្រម​ទាំង​គូ​ដណ្តឹង​បាន​ចុះ​ពី​រថយន្ត ដើម្បី​ចាប់​ដៃ​អរគុណ​ដល់​អ្នក​ដែល​ស្រឡាញ់​ពួកគេ​។​

​នេះ​ជា​លើក​ទី​១ ហើយ​តាំងពី​មហាក្សត្រ​អង់គ្លេស បាន​ប្រកាស​ជា​សាធារណៈ​អំពី​ការ​ភ្ជាប់ពាក្យ និង​ផែនការ​រៀប​មង្គលការ​របស់​ពួកគេ កាលពីដើម​ខែ ១១/២០១៧ នេះ​។ តាម​នោះ​មង្គលការ​របស់​ពួកគេ​នឹង​ប្រព្រឹត្តទៅ​នៅ​ដើមឆ្នាំ ២០១៨៕ អាទិត្យ​

spot_img
×