Friday, July 4, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១៩ ខែតុលា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

ឆ្នាំជូត ៖ ការងារ ជួប​ឱកាសល្អ​ច្រើន​ក្នុង​ការងារ ត្រូវ​ចេះ​ចាប់យក​ឲ្យ​ទាន់ពេល ។ លុយកាក់ ប្រភព​ចំណូល​បន្ទាប់បន្សំ​កើនឡើង ។ មនោសញ្ចេតនា អាច​បាន​ជួប​មនុស្ស​ដែល​ខ្លួន​ប្រាថ្នា ។​

​ឆ្នាំឆ្លូវ ៖ ការងារ គួរ​កសាង​ទំនាក់ទំនង​ល្អ​ជាមួយ​មនុស្ស​គ្រប់គ្នា​នឹងមាន​ប្រយោជន៍​សម្រាប់​ការឈាន​ខ្ពស់​ឡើង ។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​ធម្មតា ពុំមាន​អ្វី​ប្រែប្រួល ។ មនោសញ្ចេតនា មាន​ដំណឹង​រីករាយ​ច្រើន ។​

​ឆ្នាំខាល ៖ ការងារ ត្រូវបង្កើត​មិត្តភាព​ឲ្យ​បាន​ច្រើន ដើម្បី​កាត់បន្ថយ​សត្រូវ ។ លុយកាក់ ល្អ​បំផុត​មាន​បន្ថែម​ខ្ទង់​ចំណូល ។ មនោសញ្ចេតនា ល្អប្រសើរ ។

​ឆ្នាំថោះ ៖ ការងារ មិន​ស្ថិរភាព មានរឿង​ប្រែប្រួល​ច្រើន ។ លុយកាក់ ប្រយ័ត្ន​មាន​ជនខិលខូច​ប៉ង​បោកប្រាស់​លុយកាក់​អ្នក ។ មនោសញ្ចេតនា គួរ​សកម្ម​ម្ចាស់ការ​ក្នុង​រឿង​មនោសញ្ចេតនា ទើប​អាច​រកឃើញ​មនុស្ស​ដែល​ខ្លួន​ពេញចិត្ត ។​

​ឆ្នាំរោង ៖ ការងារ មាន​ដំណឹង​ល្អ​អំពី​ការឡើង​តំណែង ត្រូវបាន​ថ្នាក់លើ មិត្តភក្តិ​វាយតម្លៃ​ខ្ពស់ ។ លុយកាក់ ស្ថិរភាព តែ​ក៏​គួរ​ប្រយ័ត្ន​ក្នុងការ​គ្រប់គ្រង​លុយកាក់ ។ មនោសញ្ចេតនា ត្រូវ​យកចិត្តទុកដាក់ ដល់​សុខភាព និង​ផ្លូវចិត្ត​របស់​គូស្នេហ៍ ។​

​ឆ្នាំម្សាញ់ ៖ ការងារ គួរ​រៀនសូត្រ​បន្ថែម​ចំណេះដឹង​ខាង​ផ្នែក​ជំនាញ ។ លុយកាក់ មិត្តភក្តិ​នាំមក​ឲ្យ​នូវ​ឱកាស​វិនិយោគ​ចំណេញ​ច្រើន ។ មនោសញ្ចេតនា ធ្លាក់ចុះ ងាយ​កើត​ទំនាស់​ឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំមមី ៖ ការងារ ល្អ អាច​ដោះស្រាយបាន​គ្រប់​ឧបសគ្គ​ក្នុង​ការងារ ។ លុយកាក់ រីកចម្រើន ស្ថានភាព​វិនិយោគ​កាន់តែ​ទទួលបាន​ចំណេញ​ធំ ។ មនោសញ្ចេតនា ផ្អែមល្ហែម សុភមង្គល ។​

​ឆ្នាំមមែ ៖ ការងារ ល្អ​បំផុត ត្រូវបាន​ថ្នាក់លើ អ្នក​រួម​ការងារ គាំទ្រ​ជ្រោមជ្រែង ។ លុយកាក់ ធូរធារ ប្រភព​ចំណូល​កើនឡើង ។ មនោសញ្ចេតនា គួរ​និយាយស្តី​ទន់ភ្លន់ ផ្អែមល្ហែម​ចំពោះ​គ្នា ទោះ​មានរឿង​មិន​សប្បាយចិត្ត​ក៏ដោយ ។​

​ឆ្នាំវក ៖ ការងារ ត្រូវ​ចេះ​លៃ​ពេល​សម្រាក​ខ្លះ កុំ​រវល់​នឹង​ការងារ ខ្លាំងពេក ភ្លេច​គិតពី​សុខភាព ។ លុយកាក់ ខ្សត់ខ្សោយ មិនត្រូវ​បញ្ចេញ​ប្រាក់​វិនិយោគ ។ មនោសញ្ចេតនា ងាយ​កើតការ​ខ្វែងគំនិត​គ្នា​ដោយសារ​រឿង​តូចតាច ។​

​ឆ្នាំរកា ៖ ការងារ ត្រូវ​សម្រួល​អារម្មណ៍​ធ្វើការ បញ្ចៀស​ត្រូវការ​ស្តីបន្ទោស ឬ​ធ្វើ​ខុស​ដោយ​អ​ចេតនា ។ លុយកាក់ មិន​ល្អជា​ថ្ងៃ​មិន​សមស្រប​សម្រាប់​ការ​បោះទុន​រកស៊ី ។ មនោសញ្ចេតនា ត្រូវ​យកចិត្តទុកដាក់​ឲ្យ​បាន​ច្រើន​ចំពោះ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ។​

​ឆ្នាំចរ ៖ ការងារ មិន​នឹងនរ ប្រយ័ត្ន​មាន​អ្នក​ច្រណែនឈ្នានីស ។ លុយកាក់ ធ្លាក់ចុះ ការវិនិយោគ​ងាយ​នាំ​ដល់​ការខាតបង់​ប្រាក់កាស ។ មនោសញ្ចេតនា មិនត្រូវ​ស្តាប់​សម្តី​អ្នកដទៃ ធ្វើ​ឲ្យ​ឥទ្ធិពល​អាក្រក់​ដល់​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំកុរ ៖ ការងារ បង្កើត​ទំនាក់ទំនង​ល្អ​ឲ្យ​បាន​ច្រើន នឹង​ផ្តល់​ប្រយោជន៍​សម្រាប់​ភាពជោគជ័យ​ក្នុង​បុព្វហេតុ ។ លុយកាក់ ត្រូវ​ចំណាយ​ប្រាក់​ច្រើន សម្រាប់​ការបង្កើត​ទំនាក់ទំនង ថ្មីៗ​។ មនោសញ្ចេតនា ពោរពេញ​ដោយ​ភាព​រីករាយ​សុខដុម ៕​

×