Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

“​អានុភាព​ទន់ភ្លន់​” របស់​ជំទាវ​ទី​១ កូរ៉េខាងជើង​

​ជាមួយ​សម្លៀកបំពាក់​ទំនើប​ទាន់សម័យ របស់​ជំទាវ​ទី​១​កូរ៉េខាងជើង Ri Sol-ju បាន​នឹង​កំពុង​កសាង​នូវ​ចលនា​ថ្មី​១ ។ សកម្មភាព​នេះ​ពុំ​ស្ថិតនៅ​ក្រៅ​គំនិត​របស់​មេដឹកនាំ Kim Jong-Un ទេ វា​គឺជា​សារ​មួយ​ដែល​មេដឹកនាំ​នេះ​ចង់​បញ្ជាក់​ប្រាប់ថា “​កូរ៉េខាងជើង​កំពុង​ប្រែ​មុខមាត់​…​ថ្មី​”​។​

អ្នកស្រី Ri Sol-ju អមដំណើរ​មេដឹកនាំ Kim Jong-Un ទស្សនា​រោងចក្រ​ផលិត​គ្រឿង​តុបតែង​លំអ​មួយ​នៅ​ព្យុង​យ៉ាង​។​

​ថ្មីៗ​នេះ ពេល​ទៅ​ទស្សនា​រោងចក្រ​ផលិត​គ្រឿង​តុបតែង​លំអរ​មួយ អ្នកស្រី Ri Sol-ju បានបង្ហាញ​វត្តមាន​ក្បែរ​ស្វាមី​ដោយ​ស្លៀក​រ៉ូប​ផ្កា​ពណ៌​ខ្មៅ មាន​រចនាបថ​ពណ៌​ស ដ៏​ស្រស់ស្អាត ទោះបី​អ្នកស្រី​ជា​មាតា​របស់​កូន ៣​នាក់​ក្តី​។​

​អ្នកស្រី​ពុំ​សូវ​មាន​វត្តមាន​ច្រើន​ក្បែរ​លោក Kim Jong-Un ទេ តែ​រាល់​លើក​ដែល​បង្ហាញ​វត្ត​មាន​នោះ ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​ក្នុង​និង​ក្រៅប្រទេស​នេះ តែង​ចាប់អារម្មណ៍​ខ្លាំង​។ អ្នកស្រី​ច្រើន​ស្លៀក​រ៉ូប​ទំនើបៗ​ឆើត​ឆាយ ពុំ​ដូច​ជំទាវ​មុនៗ​របស់​កូរ៉េ​ខាងជើង​ដែល​និយម​ស្លៀក hanbok ឬ​សម្លៀក​បំពាក់​បែប​ប្រពៃណី​ផ្សេងទៀត​។

​តាំង​ពី​វត្តមាន​ដំបូង​ជា​មួយ​លោក Kim នៅ​ឆ្នាំ ២០១២ មក បាន​ធ្វើឲ្យ​នារីៗ​កូរ៉េខាងជើង​ចាប់យក “​ម៉ូត​ទំនើបៗ​”​ទាំងនេះ មក​ស្លៀកពាក់​តាម​។ អ្នកស្រី​ពិតជា “​តារា​បង្ហាញ​ម៉ូត​” សម្លៀក​បំពាក់​បែប​លោក​សេរី​ដោយ​ស្លៀក​រ៉ូប​ខ្លី ឆើត​ឆាយ ព្រមទាំង​ស្បែកជើងកែងចោត​។​

​ប្រសិន​បើ​លោក Kim មានបំណង​ចង់​បញ្ជាក់​តាម​រយៈ​ភរិយា​របស់​ខ្លួន​ថា ៖ ជុំវិញ​លោក​ពុំ​មាន​ត្រឹមតែ​កាំ​ជ្រួច និង​នុយក្លេអ៊ែរ​នោះ អ្នកស្រី Ri ជា​ភរិយា​ហាក់ដូចជា​ចង់​អះអាង​ពី​វត្តមាន និង​តួនាទី​របស់​ខ្លួន​តាមរយៈ​សម្លៀក​បំពាក់​ទាន់សម័​យ -​ពុំ​ចាញ់​ជំទាវ​ទី​១ របស់​មេដឹកនាំ​ប្រទេស ឬក៏​មហាក្សត្រ​ប្រទេស​ដទៃ​ឡើយ​។​

​អ្នកស្រី Ri កើត​នៅ​ឆ្នាំ ១៩៨៩ ក្នុង​ត្រកូល​គ្រួសារ​ល្បីល្បាញ​មួយនា​កូរ៉េខាងជើង​។ ម្តាយ​របស់​នាង​ជា​វេជ្ជបណ្ឌិត ឪពុក​ជា​សាស្ត្រាចារ្យ​ម្នាក់​។ អ្នកស្រី​រៀបការ​ជាមួយ​លោក Kim Jong-Un នៅ​ឆ្នាំ ២០០៩ ពេលនេះ​មាន​កូន ៣​នាក់​។ អ្នកស្រី​បញ្ចប់​ការសិក្សា​នៅ​សាលា​ដូរ្យតន្ត្រី នា​ប្រទេស​ចិន​៕ ចន្ទ្រា​

 

×