Friday, July 4, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជិះឡាន​បាច​លុយ ព្រោះ​ខ្លាច​គេ​មិនដឹងថា​ខ្លួន​មាន ! នេះ​ឬ​ជីវិត​កូន​សេដ្ឋី​លុយ​ចាយ​មិន​អស់​?(មានវីដេអូ)

​កូន​ប្រុស​អ្នកមាន​រុស្ស៊ី​ម្នាក់​បាន​បង្កឱ្យមាន​សម្អប់​ចំពោះ​ក្រុម​អ្នកមាន ដោយសារ​ទង្វើ​អង្គុយ​ក្នុង​រថយន្ត បាច​លុយ​តាមផ្លូវ ហើយ​ថែមទាំង​ថត​ឃ្លី​បង្ហោះ អមដោយ​ពាក្យពេចន៍​ធ្វើឱ្យ​អ្នកក្រ​ឈឺចាប់​។​

កូនអ្នកមាន​រុស្ស៊ី​ជិះ​លាន​បាច​លុយ​

​នៅក្នុង​ឃ្លី​ប គេ​ឃើញ​យុវជន​ម្នាក់​មិន​បញ្ចេញ​ឈ្មោះ ហើយ​ពាក់​ម៉ាស់​មុខ ដៃ​កាន់​លុយ​ទាំង​ដុំ រួច​បង្ហើប​កញ្ចក់​ពង្រា​យ​លុយ​ពីលើ​រថយន្ត​។​

​យុវជន​ដែល​អង្គុយ​ក្នុង​រថយន្ត​ទំនើប​នូវបាន​ស្រែកថា ៖​រដ្ឋ​មិន​ជួយ​អ្នកក្រ​ទេ ហេតុនេះ​គួរ​អរគុណ​មនុស្ស​ដូច​ខ្ញុំ​។​ពួក​អ្នក​ពិតជា​ធ្វើការ​វេទនា ហើយ​បាន​លុយ​តែ​ប៉ុណ្ណឹង​ឬ ខ្ញុំ​ឃើញ​ពួក​អ្នក​ពិតជា​គួរ​អាណិត​! និយាយ​ចប់​បុរស​រូបនេះ​បានចាប់ផ្តើម​ពង្រាយ​លុយ​តាមផ្លូវ​។​

​មាន​យោបល់​ច្រើន​ផ្ទុយគ្នា​លើ​បណ្តាញ​សង្គម​។​ជារួម​ពួកគេ​បាន​រិះគន់​ចំពោះ​ទង្វើ​មាន​លក្ខណៈ​ពេបជ្រាយ​របស់​យុវជន​នេះ​។​ខ្លះ​ទៀតថា ៖ រឿង​ដែល​គួរឱ្យ​និយាយ​នោះ គឺ​លុយ​ទាំងនេះ​ពុំមែន​ជា​របស់​រកបាន​ដោយ​ញើស​ឈាម​ខ្លួន​វា​ទេ ។ វា​ចង់​មាក់ងាយ​អ្នកដទៃ តែ​ចុងក្រោយ​គឺ​វា​មើលងាយ​ខ្លួន​វា​តែម្តង​។​ជាក់ស្តែង​វា​ពុំ​ហ៊ាន​បង្ហាញ​មុខមាត់​ឱ្យគេ​ឃើញ​។​

​ខ្លះទៀត​និយាយថា​៖ បញ្ហា​នេះ​កើតឡើង​ព្រោះតែ​ឪពុកម្តាយ​មិនចេះ​ប្រដៅ​កូន ធ្វើឱ្យ​ឆ្គាំឆ្គង​ជាមួយ​អ្នកដទៃ​។​យុវជន​នេះ​តាមពិតទៅ​វា​បិទមុខ ព្រោះតែ​ខ្លាច​ឪពុកម្តាយ​វា​ឃើញ​៕​សូ​យ​ន​

×