តាម Daily Mail រូបភាពនៃសភាវៈអាថ៌កំបាំងមួយ បានត្រូវប្តីប្រពន្ធនាង Anastasia Steshina បង្ហោះផ្សាយជាមួយចំណងជើង ៖ “ពេលឃើញវា ពួកខ្ញុំពុំជឿថា នេះជាអណ្តើកមួយក្បាលទេ រូបភាពរបស់វានេះធ្វើឲ្យយើងគិតស្មានថា ជាដាយណូស័រ”។
ស្នូករបស់អណ្តើកនេះពុំមានផ្ទៃរាបស្មើទេ វាជាបន្លាធំៗទៅវិញ។ នេះជាសណ្ឋានសម្រាប់សម្គាល់អម្បូរដាយណូស័រ long Euoplocephalus រស់នៅជំនាន់បុព្វកាល។ ខ្លួនរបស់អណ្តើកនេះវាស្រដៀងនឹងសត្វក្រពើដែលបង្រួមខ្លី ។ ដូច្នេះឯងទើបគេដាក់ឈ្មោះវាថា “អណ្តើកក្រពើ”។
អម្បូរអណ្តើកដ៏កម្រជួបនេះ វានិយមរស់នៅក្នុងទឹក កម្រនឹងឡើងលើគោកណាស់។ គេប្រទះឃើញវាកើតកូននៅភាគអាគ្នេយ៍ អាមេរិកតាមដងទន្លេ។ តែលើកនេះ ពិតជាចម្លែកដែលគេស្រាប់តែប្រទះឃើញវានៅទន្លេ Amur -រុស្ស៊ី ទៅវិញ។
ការស្រាវជ្រាវមុននោះបញ្ជាក់ថា អណ្តើកក្រពើជាអម្បូរអណ្តើកធំបំផុតពិភពលោក។ វាមានបន្លាស្រួចៗនៅស្នូក មាត់វែង ក្រអូមមាត់ធំ កន្ទុយស្រួច ហើយក្នុងពិភពអណ្តើកគេហៅវាថា ជា”ដាយណូស័រនៃពិភពអណ្តើក”។
វាជាអម្បូរសត្វកំពុងប្រឈមនឹងការផុតពូជ។
ពេលត្រូវបានថតបង្ហាញលើទូរទស្សន៍ គេនាំគ្នាថា ជារូបភាពក្លែងក្លាយ ប៉ុន្តែពេលដល់វគ្គប្រជានេសាទប្រឹងច្រានវាចុះទន្លេនេះ អ្វីៗក្លាយជារឿងពិត។
ក្នុងឃ្លីបគេឮសំឡេងមនុស្សស្រីម្នាក់ស្រែក ៖ “ចូរព្រលែងវាត្រឡប់ទៅធម្មជាតិវិញ “បន្ទាប់មកបុរសម្នាក់លើកវាដាក់នៅមាត់ទន្លេ ហើយវាក៏វាចុះទឹក ហែលចេញទៅ។
បន្លាស្រួចៗលើស្នូករបស់វា អាចលូតលាស់បានដល់ទៅ ៦៦cm ហើយទម្ងន់អណ្តើកនេះប្រមាណ ៨០kg បើអាឈ្មោលអាចដល់ទៅ ១០០kg។
តាម Steshina នោះគឺ ៖ “អណ្តើកនេះកាចគួរសម វាប្រើមាត់របស់វាវាយលុក ធ្វើឲ្យយើងខ្ញុំពិបាកចាប់ទោះបីនៅលើគោកក្តី”៕ អាទិត្យ