ដោយសារតែស្នេហា មនុស្សមួយចំនួនហ៊ានលះបង់អ្វីគ្រប់យ៉ាងដើម្បីគ្នាទៅវិញទៅមក ដែលអ្នកផ្សេងមិនអាចធ្វើបាន។ អំណាចនៃសេចក្តីស្នេហាមិនអាចមើលឃើញទេ ប៉ុន្តែវាមានឥទ្ធិពលខ្លាំង។
ដូចបុរសម្នាក់នេះអញ្ជឹង។ គាត់មានឈ្មោះថា Winston Howe ហើយគាត់គឺជាបុរសស្មោះស្នេហ៍ម្នាក់ដែលកម្ររកបាន ដោយគាត់បានធ្វើរឿងដ៏កម្រមួយដើម្បីរំលឹកដល់ប្រពន្ធរបស់គាត់ ដែលបានស្លាប់ដោយសារជំងឺយូរឆ្នាំមកហើយ។
បើតាមដំណើររឿងដែលរៀបរាប់ដោយ Newsner បានលាតត្រដាងថា លោក Winston បានរៀបការ និងរស់នៅយ៉ាងរីករាយជាមួយនឹងស្ត្រីម្នាក់ឈ្មោះ Janet។ អ្នកជិតខាងគ្រប់គ្នា បានដឹងថា ប្តីប្រពន្ធមួយគូនេះរស់នៅជាមួយគ្នាយ៉ាងស្មោះស្ម័គ្រ។
តែជាអកុសល បន្ទាប់ពីរៀបការ និងរស់នៅជាមួយគ្នាបានរយៈពេល ៣៣ឆ្នាំ ប្រពន្ធរបស់គាត់ គឺអ្នកស្រី Janet បានស្លាប់ដោយសារជំងឺគាំងបេះដូង។ ២០ឆ្នាំក្រោយ លោក Winston Howe នឹករលឹកប្រពន្ធគាត់យ៉ាងខ្លាំង ដូច្នេះគាត់បានធ្វើរឿងមួយដើម្បីរំលឹកដល់ប្រពន្ធជាទីស្រឡាញ់ ដោយគាត់បានដាំដើមឈើចំនួន ៦.០០០ពាន់ដើម នៅក្នុងចំការរបស់លោក ក្នុងប្រទេសអង់គ្លេស។
អ្វីដែលរឹតតែធ្វើឲ្យដើមឈើរបស់គាត់កាន់តែពិសេសថែមទៀតនោះ គឺថា នៅកណ្តាលព្រៃនោះ មានរូបបេះដូង ដែលមានការតុបតែងយ៉ាងស្រស់ស្អាត។
ដើមឈើពិសេសរបស់លោក បានលាក់ខ្លួនពីពិភពលោកអស់រយៈពេល ១៧ឆ្នាំ ដោយគ្មាននរណាដឹងឡើយ ប៉ុន្តែនៅក្នុងឆ្នាំ ២០១២ វាត្រូវបានលាតត្រដាងឲ្យពិភពលោកឃើញ នៅពេលមានបុរសម្នាក់ឈ្មោះ Andy Collett បានជិះបាឡុងខ្យល់ ហើយគាត់បានក្រឡេកមើលចុះក្រោម ឃើញរូបបេះដូង នៅកណ្តាលព្រៃ ដែលដាំដោយបុរសស្មោះស្នេហ៍ខាងលើ។
លោក Winston ក៏បានបញ្ជាក់ផងដែរថា ពេលខ្លះគាត់បានដើរទៅកណ្តាលព្រៃ នៃកន្លែងមានរូបបេះដូងនោះ ដើម្បីរំលឹកពេលវេលាពីអតីតកាលដែលលោកបានរស់នៅជាមួយប្រពន្ធ។
ចង់ដឹងព្រៃក្រាស់នោះ មានរូបរាងបេះដូងស្រស់ស្អាតយ៉ាងណា សូមទស្សនាទាំងអស់គ្នា ៖
ប្រភព៖ trendszilla