Friday, July 4, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ម៉ែ​! ពី​មនុស្ស​សម្បុរ​ខ្មៅ​ឡើង​ក្រញេះ ឥឡូវ​ក្លាយជា​ស្រី​ស្អាត​ស្បែក​ស​ភ្លឺ​តាំងពី​ក្បាល រហូតដល់​ចុងជើង ស្ទើរ​ពុំគួរ​ឲ្យ​ជឿ ដោយសារ​…!!

​សព្វថ្ងៃនេះ យើង​សង្កេតឃើញថា មាន​ទីផ្សារ​លក់​ផលិតផល​សម្ផស្ស ជា​ពិ​សេ​ឡេ​ធ្វើ​ឲ្យ​សាច់​សខ្ចី ភ្លឺរលោង បាន​កំពុង​រីក​ដូច​ផ្សិត​នៅលើ​អ៊ិន​ធើរ​ណែ​ត​ទូទាំង​ពិភពលោក ។​

​ឡេ​លាប​ស្បែក​ប្រភេទ skin whitening, skin lightening និង skin bleaching គឺ​សំដៅ​ទៅលើ​ការអនុវត្តន៍​ការប្រើប្រាស់​សារធាតុ​គីមី ក្នុង​គោលបំណង​ធ្វើ​ឲ្យ​ស្បែក​គុណ​ស្បែក​ភ្លឺរលោង ឬ សូម្បី​ផ្តល់​ឲ្យ​ស្បែក​ស្អាត ដោយ​កាត់បន្ថយ​ការប្រមូលផ្តុំ​មេឡានីន​នៅក្នុង​ស្បែក ។ មនុស្ស​ជាច្រើន​ក្នុង​១​ថ្ងៃៗ​បាន​ខិតខំ​យ៉ាងខ្លាំង ដើម្បី​ទទួលបាន​ស្បែក​ស្អាត និង​ល្អឥតខ្ចោះ ខណៈ​ទីផ្សារ​ថែរក្សា​សម្ផស្ស​នេះ​កំពុងតែ​ជោរជន់​នៅលើ​អន​ឡាញ ។​

​បណ្តា​រូបថត​ថ្មីៗ​របស់​នារី​វ័យក្មេង​ម្នាក់ ដែលមាន​ស្បែ​កស​ឡើង​ចាំង បាន​កំពុង​ទទួល​ការចាប់អារម្មណ៍​នៅលើ​បណ្តាញ​សង្គម ។ ជាការ​ពិតណាស់ ស្បែក​របស់​នាង គឺ​ថាស​ចាប់តាំងពី​ក្បាល​រហូតដល់​ចុងជើង​តែម្តង ។​

​ផ្អែក​តាម​បណ្តា​រូបភាព​ខាងក្រោម​នេះ នៅលើ​គណនី​របស់​នាងឈ្មោះថា Srëÿ Pøv នោះ ស្រី ពៅ អាចជា​អ្នកលក់​ផលិតផល​ឡេ​ធ្វើ​ឲ្យ​ស្បែ​កស ជាជនជាតិខ្មែរដ៏​ល្បី​មួយរូប​នៅលើ​អន​ឡាញ ។​

​ទោះយ៉ាងណា ពុំមែន​គ្រប់​ផលិតផល​ស្បែក​ទាំងអស់​សុទ្ធតែ​ដូចគ្នា​នោះទេ ព្រោះ​ការពិត​ថា យើងទាំងអស់គ្នា​មាន​ប្រភេទ​ស្បែក​ខុសៗ​គ្នា និង​មាន​កត្តា​ផ្សេងៗ​ផងដែរ ។ ដូច្នេះ មុននឹង​ប្រើប្រាស់​ផលិតផល​ថែរក្សា និង​ធ្វើ​ឲ្យ​ស្បែក​ស​ទាំងនោះ ចូរ​ត្រួត​ពិនិត្យមើល​ឲ្យ​បាន​ហ្មត់ចត់​ឡើងវិញ និង​ព័ត៌មាន​ផ្តល់​មកវិញ​របស់​ពួកគេ ដើម្បី​ចៀសវាង​ផលវិបាក​ណាមួយ​កើតឡើង​គួរ​ឲ្យ​សោកស្តាយ ៕ ដោយ​៖ ចន្ទី​

×