គេហទំព័រ Shanghaiist ផ្សាយព័ត៌មានថា ច្បារស្មៅក្រហម ដ៏ស្អាតកម្រប្រទះ ស្ថិតក្នុងសួនឧទ្យានក្បែរមាត់ទន្លេ Binjiang ទីក្រុង Hangzhou ប្រទេសចិន ដែលត្រូវចំណាយពេលមើលថែអស់រយៈពេលឆ្នាំ ត្រូវជាន់ខ្ទេចក្នុង១ប៉ប្រិចភ្នែក ព្រោះតែភ្ញៀវទេសចរ ដែលរត់ឈូឆរ ចុះមកដេកដួល អង្គុយ ឈរ កាច់រាងដើម្បី … selfie ។
ច្បារស្មៅក្រហមត្រូវជាន់ខ្ទេចក្នុង១ប៉ប្រិចភ្នែក ។
ទោះបីជាមានស្លាកសញ្ញាណែនាំ ឲ្យដើរតាមការណែនាំក្តី តែក្រុមភ្ញៀវទេសចរ១ហ្វូងនេះ មិនបានយកភ្នែកមើលទេ ពញរោះរវល់បង្អួតរាង បង្ហាញស្ទីលថត selfie ។ គេគិតតែធ្វើយ៉ាងណាឲ្យគេមានរូបថតស្អាតប៉ុណ្ណោះ ។
រូបភាពទាំងឡាយលើបណ្តាញសង្គម បង្ហាញពីការបំផ្លិចបំផ្លាញដោយគ្មាន “ស្រណោះ” -វាលស្មៅក្រហមច្រាលក្លាយជា “វាលស្រីស្រណោះ…” ។
ប្រកាច់រមៀល ដើម្បីមានរូប… ស្អាតប៉ុណ្ណោះ ។
បើគ្រាន់តែដើរជាន់ទៅគ្រាន់បើ នេះគឺ… ដេកពីលើតែម្តង ។
នាង Zheng ដែលជាអ្នកមើលថែទាំផ្ទាល់ដៃ អស់រយៈ ៣ឆ្នាំកន្លងមក បានប្រឹងប្រែងស្រែកហាម រារាំង ឲ្យបញ្ឈប់ទង្វើបំផ្លាញបែបនេះ ប៉ុន្តែគ្មានប្រយោជន៍អ្វីបន្តិចឡើយ ។ នាងពោល ៖ “ខ្ញុំហាក់ដូចជាទទួលការសម្លុតគំរាម គ្រាប្រឹងការពារកូនៗ ប៉ុន្តែពុំអាចធ្វើអ្វីបាន!” ។
ច្បារស្មៅក្រហម មានសោភ័ណភាពស្រស់ត្រកាល នៅហេមន្តរដូវ ឥឡូវត្រូវខ្ទេចខ្ទីអស់ ។ នាង Zheng ដែលជាម្ចាស់ បានត្រឹមកាត់តម្រឹមវាជាមួយកម្មករខ្លួន ហើយទន្ទឹងរង់ចាំឃើញវាម្តងទៀតនៅ… ហេមន្តរដូវឆ្នាំក្រោយ ។
ជាមេរៀនមួយរបស់ភ្ញៀវទេសចរចិន ដែលសូម្បីនៅប្រទេសរបស់ខ្លួន ៕
លីសា