Wednesday, October 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​២២​តុលា ១០​លើក ស្លាប់​៤​នាក់ របួស​ធ្ងន់​ស្រាល​១២​នាក់​

​ភ្នំពេញ ៖ យោង​តាមរ​បាយ​ការ​ពី​នាយកដ្ឋាន​ចរាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន ១០​លើក​(​យប់​៤​លើក​) បណ្តាលឲ្យ​ស្លាប់ ៤​នាក់ របួស​ធ្ងន់​ស្រាល ១២​នាក់​(​ស្រី​៤​នាក់​) មិន​ពាក់​ពួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់ ៩​នាក់​(​យប់​៤​នាក់​) ។​

​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរ​ទាំង ១០​លើក​នេះ បាន​បង្ក​ឲ្យមាន​ការខូចខា​ត​យានយន្ត​សរុប ១៨​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ១១​គ្រឿង រថយន្ត​តូច ៥​គ្រឿង រថយន្ត​ធំ ២​គ្រឿង ។ មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ គឺ​បណ្តាលមកពី ល្បឿន ៥​លើក​(​ស្លាប់​២​នាក់​) , មិន​គោរព​សិទ្ធិ​១​លើក​, ប្រជែង ២​លើក មិន​ប្រកាន់​ស្តាំ ១​លើក (​ស្លាប់​១​នាក់​) , បត់​គ្រោះថ្នាក់ ១​លើក (​ស្លាប់​១​នាក់​) ។​គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ មាន​ផ្លូវជាតិ ៦​លើក ផ្លូវ​ខេត្ត ៣​លើក ។ ដោយឡែក​យានយន្ត​ដែល​បង្កហេតុ រួមមាន ម៉ូតូ ៣​លើក រថយន្ត​តូច ៥​លើក រថយន្ត​ធំ ២​លើក ។​ខេត្ត​-​រាជធានី ដែល​មាន​គ្រោះថ្នាក់ និង​រង​គ្រោះថ្នាក់ រួមមាន ៖ ភ្នំពេញ ២​លើក ស្លាប់​១​នាក់ របួស​៣​នាក់ , កំពង់ធំ ១​លើក ស្លាប់​១​នាក់ ,​ព្រះសីហនុ ១​លើក ស្លាប់​១​នាក់ និង​ខេត្ត​កណ្តាល ១​លើក ស្លាប់​១​នាក់ ។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក​ទូទាំង​ប្រទេស រយៈពេល​២២​ថ្ងៃ គឺ​ថ្ងៃ​ទី​១-២២ ខែតុលា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ២៣៤​លើក បណ្តាលឲ្យ​មនុស្ស​ស្លាប់​ចំនួន ១២៧​នាក់ របួស​សរុប ៣៨៧​នាក់ របួសធ្ងន់ ២៦៦​នាក់ របួសស្រាល ១២១​នាក់ ។​

​លទ្ធផល​ត្រួតពិនិត្យ​រយៈពេល​២២​ថ្ងៃ​រួមមាន ៖ ​មធ្យោបាយ​ចូល​គោលដៅ ៥៣២៣​គ្រឿង មធ្យោបាយ​ល្មើស ៧៤៥​គ្រឿង , អប់រំ ១៧១​គ្រឿង , មធ្យោបាយ​ពិន័យ ៥៧៤​គ្រឿង​៕ ដោយ ៖ បញ្ញាស័ក្តិ

×